ភ្នំពេញ៖ សង្ស័យឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងរងការខូចខាតទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជារថយន្តពន្លត់អគ្គីភ័យនិងសមត្ថកិច្ចខណ្ឌច្បារអំពៅចុះជួយអន្តរាគមន៍ធ្វើការបាញ់ពន្លត់។ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបេ៣៥៩ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ ផ្សែងហ៊ុយខ្មួរខ្មាញ់ចេញពីផ្ទះកើតហេតុចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចនឹងរថយន្តពន្លត់ភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់ការពារមិអោយដល់ផ្ទះអ្នកជិតខាងបន្ថែមទៀតនោះទេ។

សមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះឡេង សារុន ភេទប្រុស អាយុ​ ៣៩ឆ្នាំ មុខរបរនៅផ្ទះ ចំពោះមូលហេតុឆាប់ឆេះខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ផ្ទះដែលរងការខូចខាត ប្រភេទសំណង់: ឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ x ១០ម៉ែត្រ នឹង៦ម៉ែត្រx១០ម៉ែត្រ ឆេះអស់ទាំងស្រុង រថយន្តការិល័យអគ្គិភ័យ​ចេញជួយបាញ់ពន្លត់ចំនួន ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប ។

  • រថយន្តជំនួយរបស់ក្រសួងមហាផៃ្ទចំនួន២ គ្រឿងប្រើប្រាសទឹកអស់២ឡានស្មើរនឹង១២ម៉ែត្រគូប ។
  • រថយន្តសាលាខណ្ឌ១គ្រឿងប្រើប្រាសទឹកអស់១ឡានស្មើរនឹង៦ម៉ែត្រគូប ។
  • រថយន្តស្រាបៀរកម្ពុជាចំនួន១គ្រឿងប្រើប្រាសទឹកអស់១ឡានស្មើរនឹង៦ម៉ែត្រគូប ។

សមត្ថកិច្ចបានបាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរនៅម៉ោង​ ៤និង៥៥នាទី​ ថ្ងៃខែឆ្នាំដដែល ករណីអគ្គិភ័យខាងលើនេះដែរមិនមានអ្នករងរបួសនោះទេ៕

Share.