រដ្ឋបាលខេត្តត្បូងឃ្ុំបានជូនដំណឹងថា ប្រជាពលរដ្ឋដែលអញ្ជើញមកខេត្តត្បូងឃ្មុំ ក្នុងករណីសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវធ្វើតេស្តរហ័ស និងអាចធ្វើចត្តាឡីស័ករហូតដល់ចេញលទ្ធផលធ្វើតេស្ត។

សេចក្តីជូនដំណឹងថ្មី របស់រដ្ឋបាលខេត្តត្បូងឃ្មុំនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានបញ្ចេញប្រតិតកម្មចំពោះរដ្ឋបាលខេត្តមួយចំនួនដែលតម្រូវឲ្យពលរដ្ឋទាំងអស់ដែលចូលទៅក្នុងភូមិសាស្ត្ររបស់ខ្លួនត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ជាកំហិតដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

Share.