នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា បុគ្គលជោគជ័យលើអនឡាញ (គ្រូជោគជ័យ) ប៊ុន ផាក ឬមានឈ្មោះពិត ប៊ុន រស្មី ដែលគេស្គាល់ថា ជា CEO ក្រុមហ៊ុន Camazoon ត្រូវបានសមត្ថកិច្ចកម្លាំងនគរបាលព្រហ្មទណ្ឌការិយាល័យកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចូនខ្លួនលោកចូលសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា ការឃាត់ខ្លួនលោកគ្រូជោគជ័យនេះ គឺពាក់ព័ន្ធការក្លែងបន្លំជា​មេធាវី។ ជនសង្ស័យមានឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក (BunPak ) អាយុ ២៨ឆ្នាំ ដែលមហាជនភាគច្រើនស្គាល់ថា ជាអ្នកបង្ហាត់បង្ហាញលើជំនួញជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុន Camazone បំរើសេវាកម្មទិញទំនិញពីក្រៅស្រុកមកខ្មែរ បានរងបណ្ដឹងរបស់ឈ្មោះ ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ។

Share.