ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់បង្កការភ្ញាក់ផ្អើល នៅចំណុច ភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី០៤ ធ្នូ ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះនេះ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ២ខ្នងទាំងស្រុង និង១ខ្នងទៀតឆេះអស់៤០% ប៉ុន្តែពុំមានបណ្តាលឲ្យរងរបួសដល់មនុស្សឡើយ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងហេតុការណ៍នោះ រួមមាន៖

១-ម្ចាស់ផ្ទះឈ្មោះថៃ សេងហ៊ុន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង ទំហំ៥X៦) ដំបូលសង្កសី ជញ្ជាំងក្តារ 

២-ម្ចាស់ផ្ទះឈ្មោះញ៉ ស្រីឡែន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង ៦x៨) ប្រក់ក្បឿងជញ្ជាំងក្តា ម្ចាស់ផ្ទះចំណាកស្រុក ទៅរស់នៅខេត្តសៀមរាប។

៣-ម្ចាស់ផ្ទះឈ្មោះប៊ូ ម៉ាស៊ី ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកើត ហេតុខាងលើ (ឆេះ៤០%)ដែលមានទំហំ៤x៦ ប្រក់សង្សី ជញ្ជាំក្តារ ។

ក្នុងប្រតិបត្តការសង្គ្រោះខាងលើនេះ សមត្ថកិច្ចប្រើប្រាស់កម្លាំសរុបចំនួន២៨ នាក់ ក្នុងនោះ កម្លាំងអធិការដ្ឋាននគរបាល ស្រុកតាំងគោកចំនួន១១ នាក់ កម្លាំងកងរាជអាវុធហត្ថ ចំនួន០៤នាក់ កម្លាំងយោធា ចំនួន០៥ នាក់ កម្លាំងអធិការនគរបាល ស្រុកបារាយណ៏ចំនួន០៤ នាក់ កម្លាំងអធិការនគរបាលស្រុកសន្ទុក០៧ នាក់.និងនាក់ប្រើប្រាស់ទឹកសរុបអស់ចំនួន០៥ រថយន្តស្មើនឹងជិត២០ម៉ែត្រគូប។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុនៃអគ្គិភ័យនោះគឺបណ្តាលមកពីកូនម្ចាស់ផ្ទះឈ្មោះថៃសេងហ៊ុន.បានបែកថ្នាំ.ព្យាយាមដុតជាច្រើនដងមកហើយ.តែត្រូវគេជួយទាន់។ក្រោយហេតុការណ៍នោះ សមត្ថកិច្ចបាននិងកំពុងតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Share.