រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែឧសភា នេះបានចេញសេចក្តីណែនាំស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។

ក្នុងសេចក្ដីណែនាំនោះបានបញ្ជាក់ថា ក្នុងករណីប្រព្រឹត្តល្មើសនឹងត្រូវពិន័យអន្ដរការណ៍ពី ២០ម៉ឺនរៀល ទៅ១លានរៀល សម្រាប់អ្នកមិនពាក់ម៉ាស់។ ដោយឡែក សម្រាប់អ្នកដែលមិនរក្សាគម្លាតសុវត្ថិភាព ត្រូវពិន័យពី១លានរៀលដល់៥លានរៀល។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមនេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានកំណត់ឲ្យភូមិសាស្ត្រខេត្តនេះជា ភូមិសាស្ត្រកំពង់ចាមត្រូវតែអនុវត្ តកាត្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

Share.