អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភណ បានឲ្យដឹងថា ខ្យល់កន្រ្តាក់មួយធ្វើឲ្យដើមឈើធំដួលរលំ គឺមិនមែនដើមពោធិ៍ទុំទាវនោះទេ គឺដើមពោធិ៍ អ្នកតាក្រហម ក។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការសោកស្ដាយចំពោះការបាក់ដើមពោធិ៍ទុំទាវ ស្ថិតនៅក្នុងភូមិពោធិ៍ជើងខាល ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៦ ខែឧសភា ២០២១។

លោក ជាម ច័ន្ទសោភណ បានបញ្ជាក់ថា «ដើមពោធិដែលដួល ដោយសារខ្យល់កន្ត្រាក់ថ្ងៃនេះមិនមែនដើមពោធិទុំទាវនោះទេគឺ ដើមពោធិអ្នកតាក្រហម ក។ ខ្ញុំបាទសូមអរគុណជាអណេកចំពោះ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ ដែលបានជួយរៀបចំដាំដើមពោធិនេះឡើងវិញ»។

Share.