ក្រសួងសុខាភិបាល បានរាយការណ៍ពីករណី Covid-19 ថ្មីចំនួន ១៤,៣២១ នៅក្នុងខេត្ត និងក្រុងចំនួន ៦១ កាលពីថ្ងៃអាទិត្យ ដែលជំរុញឱ្យចំនួនអ្នកឆ្លងដែលកំពុងបន្តកើនឡើងដល់ជិត ១,៣ លានករណី។

តំបន់ចំនួនបី ដែលមានចំនួនករណីថ្មីខ្ពស់បំផុត គឺទីក្រុងហូជីមិញមាន ១,៤៩១ ករណី, កានថូ មាន ១.១៣២ ករណី និងតាយនិញមាន ៧៩២ ករណី។

ទីក្រុងហាណូយបានកត់ត្រាករណីថ្មីចំនួន ៤០០ ករណីកាលពីថ្ងៃអាទិត្យ។

ចំនួនអ្នកស្លាប់ដោយសារ Covid-19 នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ២៦,២២០ ជាមួយនឹងការបញ្ជាក់ពីអ្នកស្លាប់ចំនួន ១៩៩ នាក់កាលពីថ្ងៃអាទិត្យ។

អាជ្ញាធរសុខាភិបាលក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ១,៧១១ នាក់នៅថ្ងៃដដែល ដែលនាំឱ្យចំនួនសរុប នៃករណីដែលបានជាសះស្បើយរហូតមកដល់ពេលនេះដល់ ១,០០៩,២៧៧នាក់ ។

ប្រជាជនស្ទើរតែ ៥៤.១ លាននាក់នៃចំនួនប្រជាជន ៩៦ លាននាក់របស់ប្រទេសនេះត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕

ប្រភព៖ VietnamExpress

Share.