យុវជន​ យ៉ា ថុលរ៉ាដែត របស់​កម្ពុជា (អាវក្រហម)

យុវជន​ យ៉ា ថុលរ៉ាដែត របស់​កម្ពុជា បាន​ក្លាយ​ជា​​ម្ចាស់​មេដាយ​ប្រាក់ លើ​វិញ្ញាសា​​អត្តពលិកម្ម​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ​ចម្ងាយ ១៥០០ម៉ែត្រ (1500m T46) ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​យុវជន​ជនពិការ​អាស៊ី​ឆ្នាំ​២០២១ (Asian Youth Para Games 2021) នៅ​ប្រទេស​បារ៉ែន។ នេះ​ជា​មេដាយ​ដំបូង​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កម្រិត​ទ្វីប​នេះ។

ម្ចាស់​មេដាយ​ប្រាក់​របស់​កម្ពុជា ធ្វើ​បាន​ថេរ ៥:៤៦,៣៦ ខណៈ​មេដាយ​មាស​បាន​ទៅ​កីឡាករ Juft Nader របស់​ប្រទេស​អ៊ីរ៉ាក់ ដែល​​ធ្វើ​បាន ៤:៣០,៤៥៕

Telegram-Troryorng
Share.