ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុនៃពូល B ក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup 2020 នៅ ប្រទេសសិង្ហបុរី ចាប់ផ្តើមហើយនៅរសៀលនេះថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានចំនួន២គូ៖
– ក្រុមជម្រើសជាតិថៃ ប៉ះក្រុមទីម័រខាងកើត នៅ ពហុកីឡដ្ឋានជាតិ Bishan វេលាម៉ោង៤:៣០ល្ងាច
– ក្រុមជម្រើសជាតិសិង្ហបុរី ប៉ះក្រុមមីយ៉ាន់ម៉ា នៅ ពហុកីឡដ្ឋានជាតិ Bishan វេលាម៉ោង៧:៣០យប់។

ស្ថិតិនៃជំនួបរវាងកម្ពុជា ទល់នឹងម៉ាឡេសុី៖
– កម្ពុជា ស្ថិតនៅ លេខ១៧០ ខណ:ម៉ាឡេសុី ស្ថិតនៅ លេខ១៥៤ នៃចំណាត់ថ្នាក់ FIFA RANKING ពិភពលោក
– ធ្លាប់ប៉ះគ្នា២៧លើក: កម្ពុជា ឈ្នះ៤ ស្មើ៣ ចំណែកឯម៉ាឡេសុី ឈ្នះ២០លើក
– កម្ពុជា ស៊ុតបញ្ចូលទី២៦គ្រាប់ និងម៉ាឡេសុី ស៊ុតបានវិញ៨១គ្រាប់។

ស្ថិតិនៃជំនួបរវាងវៀតណាម ទល់នឹងឡាវ៖
– វៀតណាម ស្ថិតនៅ លេខ៩៩ ខណ:ឡាវ ស្ថិតនៅ លេខ១៨៥ នៃចំណាត់ថ្នាក់ FIFA RANKING ពិភពលោក
– ធ្លាប់ប៉ះគ្នា២០លើក: វៀតណាម ឈ្នះ១៨ ស្មើ២ ចំណែកឯឡាវ មិនដែលឈ្នះម្តងណាឡើយ
– វៀតណាម ស៊ុតបញ្ចូលទី៧៨គ្រាប់ និងឡាវ ស៊ុតបានវិញ៥គ្រាប់។

Telegram-Troryorng

Share.