ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញនឹងត្រូវបន្តបិទ សម្រាប់រយៈពេល៧ថ្ងៃទៀតដោយសារតែគម្រាមកំហែងនៃជំងឺកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងនៅថ្ងៃទី៦ឧសភាថា អាជ្ញាធរ សម្រេចបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨-១៤ ខែឧសភាឆ្នាំ២០២១៕

Share.