ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ម៉ាឡេស៊ី ក្នុង​ថ្ងៃ​បើក​ឆាក​ពូល B នៃ​ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 ៣-១ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន Bisan Stadium ក្នុង​ប្រទេស​សិង្ហបុរី។

ការ​ប្រកួត​ដែល​កាត់​សេចក្ដី​ដោយ​លោក​អាជ្ញាកណ្ដាល Shukri Al Hanfosh ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត គ្រាប់​បាល់​ជ័យជម្នះ​របស់​ម៉ាឡេស៊ី រក​បាន​ដោយ​កីឡាករ Safawi Rasid ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​២៣ ហើយ​ចូល​ដល់​នាទី​៦១ កីឡាករ Akhyar Abdul Rashid បាន​បន្ថែម​គ្រាប់​បាល់​ទី២ និង​កីឡាករ M. Kogileswaran Raj រក​បាន​គ្រាប់​បាល់​ទី៣។

សម្រាប់​ប្រកួត​បន្ទាប់​ក្នុង​ពូល B នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧:៣០នាទី​ល្ងាច​​នេះ​លើ​ទីលាន​កីឡដ្ឋាន Bisan Stadium ដូចគ្នា​រវាង​ក្រុម​វៀតណាម ជួប​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​វៀតណាម។

សម្រាប់​ប្រកួត​បន្ទាប់​កម្ពុជា ត្រូវ​ជួប​​ឥណ្ឌូណេស៊ី ជា​បន្ត​នៅ​វេលា​ម៉ោង​៧:៣០នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ហើយ​ត្រូវ​ជួប​ក្រុម​ឡាវ នៅ​វេលា​ម៉ោង​៤:៣០នាទី​ល្ងាច​​ថ្ងៃ​ទី១៥ ខែ​ធ្នូ និង​ចុងក្រោយ កម្ពុជា ជួប​វៀតណាម នៅ​ម៉ោង​៧:៣០នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​ជាមួយ​គ្នា៕

Telegram-Troryorng
Share.