ផ្សារម៉ាឡៃ ស្ថិិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ត្រូវបានផ្អាកជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ក្រោយមានអាជីវករនៃផ្សារនេះបានឆ្លងជំងឺកូវីដ១៩។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់នៅក្នុងសេចក្តីសម្រេចរបស់ខ្លួននៅថ្ងៃទី៦ខែឧសភាថា ការបិទផ្សារនេះ គិតចាប់ពីថ្ងៃទី០៧ខែឧសភារហូតដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១នេះដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

Share.