សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​បញ្ជូន​ឈ្មោះ​មន្ត្រី​ចំនួន​៤​រូប ចូលរួម​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធើណែត ជាមួយ​អ្នក​បច្ចេកទេស​អន្តរជាតិ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម ទោះបី ​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កូវីដ-១៩ ក៏ដោយ។

ប្រភព​បាន​បញ្ជាក់​ថា​មន្ត្រី​សហព័ន្ធ​ចំនួន៤រូប​បានចូលរួមវគ្គបណ្ដុះបណ្ដាល​តាម Zoom ​មាន លោក ទែន ឡន, ង៉ូវ សុងងី , ឃិន សុភក្តិ និង លោក ជា តុលា។ វគ្គ​សិក្សា​នេះ​​ធ្វើ​បទបង្ហាញ​ដោយ​មន្ត្រីជំនាញ​មក​ពី​សហព័ន្ធកីឡាបាល់ទះប្រចាំទ្វីបអឺរ៉ុប (CEV) រយៈ​ពេល​ ៣ ថ្ងៃ​គឺ​ថ្ងៃទី ៦ , ១២ និង ២០ ឧសភា ខាងមុខ។

ចំពោះ​វគ្គបណ្ដុះបណ្ដុះបណ្ដាល​ដែល​ធ្វើ​ឡើង​ថ្ងៃទី ៦ ឧសភា ម្សិលមិញ​ត្រូវ​ធ្វើ​បទបង្ហាញ​លើ​ប្រធានបទ «Volleyball Passion» ឬបកប្រែ​ជា​ខេមរភាសាថា «ក្ដីស្រលាញ់នៃបាល់ទះ» ដោយលោក Popelka មកពីសាធារណរដ្ឋឆេក។

Share.