គ្រាន់​តែ​ការ​ច្រឡំ​ដៃមួយ​របស់​ V សមាជិក​ BTS ដែល​ជា​ Idol សំណព្វចិត្ត​របស់​អ្នក​គាំទ្រ​ពិសេស​ក្រុម​ Army បាន​បង្ក​ឱ្យ​ពិភព​អ៊ិនធឺណិត​រង្គោះរង្គើ​ ស្ទើ​​ក្រឡាប់ចាក់​អស់​។

ជាការ​ពិត​ណាស់​មាន​មនុស្ស​ជា​ច្រើន​បាន​ច្រឡំ​ដៃ​ចុច​ follow គណនី​ណាមួយ​តាម​រយៈ​ប្រព័ន្ធ​ Instagram ដោយ​ចៃ​ដន្យ​ព្រោះ​តែ​ បណ្ដាញ​ social media មួយ​នេះ​មាន​ function ណែនាំ​ (recommended) មិត្ត​ភក្ដិ​ថ្មី​សម្រាប់​ឱ្យ​អ្នក​ដែល​ចាប់​ផ្ដើម​លេង​អាច​ចូល​ទៅ​ Follow អ្នក​ចាស់​ៗ​ឬ​មិត្ត​ភក្ដិ​របស់​ខ្លួន​។ យ៉ាង​ណា​មិញ​សមាជិក​របស់​ BTS អ្នក​កំលោះ​ V ដែល​ទើប​តែ​ចាប់​ផ្ដើម​លេង​ Instagram ជា​លើក​ដំបូង​ ក៏​ដូច​ជា​សមាជិក​ផ្សេង​ៗ​ទៀត​នោះ​ បាន​ច្រឡំ​ដៃ​ទៅ​ Follow សមាជិក​ Blackpink គឺ​ Jennie។

កាល​ពី​២​ថ្ងៃ​មុន​ ពោល​គឺ​នៅ​ ថ្ងៃ​ទី​៧ ខែ​ធ្នូ​ អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ ជុំវិញ​ពិភពលោក​បាន​​ចាប់​អារម្មណ៍​និង​សង្កេត​ឃើញ​តារា​ following នៅ​លើ​ IG របស់​ V មាន​ចំណុច​ប្លែក​ព្រោះ​រយៈ​ខ្លី​សោះ​ V បាន​ Follow គណនីចំនួន​៧​ (ក្នុង​នោះ​មាន​ Jennie ម្នាក់​ដែរ​)

ក្រោយ​មក​ V បាន​ចេញ​មក​ផុស​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​មួយ​របស់​កូរ៉េ​ដោយ​​សរសេរ​ Caption ថា​៖

«តើ​មាន​វិធី​សាស្ត្រ​អ្វី​ទើប​អាច​ដក​ recommended friend list ចេញពី​ Instagram បាន​? App នេះ​ពិត​ជា​គួរ​ឱ្យ​ខ្លាច​ណាស់​»។

បន្ទាប់​ពី​បុរស​សង្ហា​រូប​នេះ​បង្ហោះ​សំណេរ​ដូច​បាន​រៀបរាប់​ខាង​លើ នៅ​ លើ​​បណ្ដាញ​សង្គម​កូរ៉េ​ ស្រាប់​តែ​ផ្ទុះ​ចេញ​នូវ​ការ​ជជែក​វែក​ញែក​គ្នា​ខ្លាំង​ពី​ក្នុង​ចំណោម​អ្នក​គាំទ្រ​ដូច​ខាង​ក្រោម​នេះ​៖

គ្មាន​ផ្លូវ​ទេ​ដែល V មាន​ចេតនា​ចង់​ follow Jennie នោះ។ គាត់​ច្បាស់​ជា​ដឹង​ថា​នឹង​មាន​បញ្ហា​ស្មុគស្មាញ​អ្វី​ខ្លះ​តាម​មក​។
ខ្ញុំ​ហ៊ាន​ភ្នាល់​គាត់​ច្បាស់​ជា​តក់ស្លុត​ណាស់​ហើយ​។ សូម្បី​តែ​ខ្ញុំ​ពេល​ច្រឡំ​ Follow មនុស្ស​ដែល​មិន​ស្គាល់​គ្នា​ខ្ញុំ​ក៏​មិន​ស្រណុក​ក្នុង​ចិត្ត​ដែរ។
គាត់​បាន​ពន្យល់​ច្បាស់លាស់​អស់​ហើយ ដូច្នេះ​គ្មាន​អ្នកណា​ម្នាក់​យល់ខុសអ្វី​លើ​គាត់​ទៀត​នោះ​ទេ​។
គ្រាន់​តែ​ follow Jennie នៅ​ លើ​ IG មាន​អីខុស​? គាត់​មាន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឯណា?
ទាល់តែចឹង​ទើប​ដឹងថា​មាន​មនុស្ស​មិន​តិច​នោះ​ទេ​តាមដាន​សកម្មភាព​របស់​គាត់​ (V)

ប្រភព៖ allkpop

Telegram-Troryorng

Share.