ក្លិបបាល់ទាត់ Leicester City ក្រោមការដឹកនាំរបស់លោក Brendan Rodgers បានជ្រុះចេញពីពានរង្វាន់ Europa League ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលយ៉ាងអាម៉ាស ក្រោយចាញ់ Napoli ៣-២ ធ្លាក់ទៅ ឈរលេខរៀងទី៣។

ការ​ប្រកួត​ដែល​កាត់​សេចក្ដី​ដោយ​លោក​អាជ្ញាកណ្ដាល Antonio Mateu Lahoz ជនជាតិអេស្ប៉ាញ គ្រាប់​បាល់​ជ័យជម្នះ​របស់​Napoli រក​បាន​ដោយ​កីឡាករ​ Rachmat Ounas នៅ​ នាទី​៤ និង​ Elmas នៅ ​នាទី​២៤ និងនាទី៥៣ ខណ:២គ្រាប់របស់ Leicester សម្រេចដោយកីឡាករ Evans នាទី២៧ និងDewsbury-Hall នាទី៣៣។

តារាងចំណាត់ថ្នាក់ពូល F៖
១. Spartak Moscow ឆ្លងកាត់៦ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់២ មាន១០ពិន្ទុ
២. Napoli ឆ្លងកាត់៦ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់២ មាន១០ពិន្ទុ
៣. Leicester City ឆ្លងកាត់៦ប្រកួត ឈ្នះ២ ស្មើ២ និងចាញ់២ មាន៨ពិន្ទុ
៤. Legia Warszawa ឆ្លងកាត់៦ប្រកួត ឈ្នះ២ មិនដែលស្មើ និងចាញ់៤ មាន៦ពិន្ទុ។

Telegram-Troryorng
Share.