កម្មវិធី​ប្រកួត​សម្រស់ Miss Universe  2021 នៅ សល់​រយៈពេល​តែ២ថ្ងៃ​ទៀត​ទេ​នឹង​មកដល់​ហើយ ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២១ នៅ ​ប្រទេស​អ៊ីស្រាអែល។ វេទិកា​ប្រកួត​ដ៏​អស្ចារ្យ​មួយ​នេះ ធ្វើឱ្យ​ហ្វេ​ន​​ជា​អ្នកគាំទ្រ​កំពុង​អន្ទះសា​ទន្ទឹង​ចាំមើល​យ៉ាងខ្លាំង ថា​តើ​បវរកញ្ញា​ណាមួយ​ជា​ម្ចាស់​មកុដ​ពិតប្រាកដ?

ជាការ​ពិតណាស់ សម្រាប់​ហ្វេ​ន​អ្នក​ស្រឡាញ់​ការប្រកួត​បវរកញ្ញា​ច​ក្រ​វា​ឡ គឺ​ពិតជា​បានជ្រើសរើស​និង​ពេញចិត្ត​បវរកញ្ញា​រូប​ណាមួយ​ក្នុង​ដួងចិត្តរៀងៗខ្លួន​ជាមិនខាន ហើយ​សង្ឃឹមថា បវរកញ្ញា​ដែល​ខ្លួន​ពេញចិត្ត និង​បោះ​ជំ​ហ៊ាន​ដល់​វគ្គ Top ណាមួយ។ ហើយ​មាន​អ្នក​ខ្លះទៀត ក៏បាន​បោះឆ្នោត​ជ្រើសរើស​បវរកញ្ញា​ដែល​ខ្លួន​ពេញចិត្ត​តាមរយៈ App Miss Universe  ដែលមាន​នៅលើ​ទូរស័ព្ទដៃ​រួចរាល់​ហើយ។

ជាមួយគ្នានេះដែរ ថ្មីៗនេះ​គេ​ក៏បាន​ឃើញ​អតីត​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ២០១៨ គឺ​កញ្ញា រឿន ណាត បានបង្ហាញ​ការពេញចិត្ត និង​តម្រុយ​ក្នុង​ចិត្ត​របស់​កញ្ញា​ថា មាន​បវរកញ្ញា៥រូប​ក្នុង​ចិត្ត នឹង​អាច​បោះ​ជំ​ហ៊ាន​ទៅកាន់ Top 5។ កញ្ញា រឿន ណាត បាន​សរសេរ​សារ​បង្ហោះ​ថា បវរកញ្ញា ៥ រូប​ដែល​ខ្លួន​ពេញ​ចិត្តនឹង​ឈានដល់​Top 5 ក្នុងនោះ​មាន​បវរកញ្ញា Philippines, India, Japan, Belgium  នឹង​ជាពិសេស​មួយទៀត កញ្ញា រឿន ណាត បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ Miss Universe Cambodia 2021 គឺ​កញ្ញា ងិន ម៉ា​រ៉ា​ឌី ។

សូមជម្រាបថា គ្រាន់តែ​កញ្ញា រឿន ណាត បង្ហោះ​តម្រុយ​ក្នុង​ចិត្ត​បែបនេះ​ភ្លាម ស្រាប់​តែមាន​អ្នកគាំទ្រ​ជាច្រើន​នាក់ បាន​ចូលទៅ Comment ព្រោងព្រាត​ថា « Congratulations » និង​មាន​ខ្លះទៀត​ក៏បាន​បង្ហាញ​ពី​ការពេញចិត្ត​បវរកញ្ញា Top 5 រៀងខ្លួន​ផងដែរ។

ងាក​មក​ចាប់អារម្មណ៍​រឿងនេះ​វិញ ក្រោយពី​មានការ​បង្ហោះ​របស់​កញ្ញា រឿន ណាត និង​ផ្ទុះ​ការ Comment របស់​ហ្វេ​ន​ព្រោងព្រាត​ហើយ​នោះ គេ​ស្រាប់តែ​ឃើញ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ថៃ​មានឈ្មោះ «บ้า- น – นางงามจักรวาล» (បាន​ណា​ង​ង៉ា​មច័ក​ក្រ​វ៉ាន) បានធ្វើការ Screenshorts ការ​បង្ហោះ​របស់​កញ្ញា រឿន ណាត និង Comment របស់​ហ្វេ​ន យកទៅ​បង្ហោះ​នៅ​ផេ​ក​របស់ខ្លួន។ ទង្វើ​នេះ​គេ​មើលឃើញថា មាន​ចេតនា​ទាក់ទាញ​រក​ប្រជាប្រិយភាព​របស់ខ្លួន និង​កេ​ញ​ចំណេញ​ពីលើ​ការបញ្ចេញមតិ​របស់​ប​វរ​កញ្ញា​របស់​កម្ពុជា។ រហូត​ធ្វើឱ្យ​អ្នកគាំទ្រ​ថៃ​មួយចំនួន​បាន Comment មិន​ពេញចិត្ត​ចំពោះ​ការបង្ហាញ​តម្រុយ​ក្នុង​ចិត្ត​របស់​កញ្ញា រឿន ណាត ។ នេះ​គេ​បាន​ចាត់ទុកថា ជា​សកម្មភាព​ដុត​កំដៅ​ឱ្យមាន​សង្គ្រាម​ផ្ទុះ​សម្ដី​រវាង​ហ្វេ​ន​នឹង​ហ្វេ​ន ដែល​ផេ​ក​ថៃ​មួយ​នេះ​បាន​បង្កឡើង។

តែ​ទោះជា​យ៉ាងណាក៏ដោយ ហ្វេ​ន​អ្នកគាំទ្រ​ខ្មែរ​នៅតែ​រំពឹងថា វេទិកា​ប្រកួត Miss Universe គឺ​ផ្ដោត​សំខាន់​លើ​សមត្ថភាព​ពិត​របស់​បវរកញ្ញា ជាជាង​ជ្រើសរើស​តាម​ការពេញចិត្ត​ដែល​ផ្អើល​តាម​គ្នា។ គ្រប់គ្នា​រំពឹងថា កញ្ញា ងិន ម៉ា​រ៉ា​ឌី ជា Miss Universe Cambodia 2021 នឹងធ្វើ​បានល្អ ហើយ​ឈានដល់​វគ្គ Top ណាមួយ​ជាក់​ជាមិនខាន។ សូមអ្នក​គាំទ្រ​ទាំងអស់ កុំ​ភ្លេច​ចូលរួម​បោះឆ្នោត​ជូន កញ្ញា ងិន ម៉ា​រ៉ា​ឌី  តាមរយៈ App Miss Universe ៕

Telegram-Troryorng
Share.