ពិតណាស់! ការប្រកួត Miss Universe 2021 បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ត្រូវនឹងម៉ោងរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ គេបានឃើញបេក្ខភាពបវរកញ្ញា៥ រូបចុងក្រោយដែលឈានដល់ Top 5 រួមមានប្រទេស ឥណ្ឌា កូឡុំប៊ី ហ្វីលីពីន អាហ្វ្រីកខាងត្បូង និងប៉ារ៉ាហ្គាយ ដែលសុទ្ធតែជារាជិនីសម្រស់ទាក់ចិត្តគណៈកម្មការ។

ឆ្លងកាត់ការជម្រុះជាច្រើនវគ្គ គេបានរកឃើញម្ចាស់មកុដ Miss Universe 2021 ដែលបានទៅ លើបវរកញ្ញាឥណ្ឌា គឺកញ្ញា Harnaaz Sandhu ដែលមានវ័យ ២១ឆ្នាំ។ បវរកញ្ញារូបនេះបានតស៊ូមតិយ៉ាងខ្លាំង ដោយលើកឡើងពីការលើកកម្ពស់ស្ត្រី។ នាងមានហេតុផលចំបងគឺ ដោយសារនាងធំឡើង និងធ្វើការជាមួយម្តាយរបស់នាង នៅ ក្នុងជំរុំសុខភាពស្ត្រីក្នុងប្រទេសឥណ្ឌា ដែលនិយាយអំពីអនាម័យរបស់ស្ត្រីក្នុងពេលមករដូវ។

នៅ ក្នុងថ្ងៃនេះកញ្ញា Harnaaz Sandhu បានគ្រងមកុដ Miss Universe 2021 បន្ទាប់ពីនាងបានបញ្ចេញមតិយ៉ាងមុតមាំសម្រាប់ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ជាពិសេសសិទ្ធិក្នុងរដ្ឋធម្មនុញ្ញប្រទេសនាង ចំពោះការអប់រំ អាជីព និងសេរីភាពក្នុងការជ្រើសរើសរបស់ស្ត្រី។ បវរកញ្ញា Harnaaz Sandhu ពិតជាពោពេញដោយសមត្ថភាព និងវិជ្ជាវៈ ទើបនាងអាចឆក់យកចិត្តរបស់គណៈកម្មការក្នុងនាមជាស្ត្រីគំរូរបស់ពិភពលោក។ នាងពិតជាមានសម្រស់ស្រស់ស្អាត និងស័ក្ដសមក្នុងការគ្រងមកុដ Miss Universe 2021 យ៉ាងពិតប្រាកដមែន៕

Telegram-Troryorng
Share.