យោង​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) ថ្មីនេះ​ថា​ក្រុម​បាល់ទាត់​ពី​​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​២៤ បែងចែក​ជា​២​តំបន់​គឺ​អាស៊ី​ខាង​កើត​ (១២​ប្រទេស) និង​អាស៊ី​ខាង​លិច (១២​ប្រទេស) មាន​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Champion League 2023 ខាង​មុខ ដោយ​ក្នុង​នោះ៖
អាស៊ី​ខាង​លិច
១) អារ៉ាប់ប៊ីសាអូឌីត វគ្គ​ចែក​ពូល​៣កៅអី វគ្គ​ជម្រុះ១កៅអី
២) អារ៉ង់ វគ្គ​ចែក​ពូល​៣កៅអី វគ្គ​ជម្រុះ១កៅអី
៣) កាតារ វគ្គ​ចែក​ពូល​២កៅអី វគ្គ​ជម្រុះ២កៅអី
៤) អ៊ូបេគីស្ថាន វគ្គ​ចែក​ពូល​២កៅអី វគ្គ​ជម្រុះ២កៅអី
៥) អារ៉ាប់រួម វគ្គ​ចែក​ពូល១កៅអី វគ្គ​ជម្រុះ២កៅអី
៦) ហ្សកដានី វគ្គ​ចែក​ពូល១កៅអី វគ្គ​ជម្រុះ១កៅអី
៧) តាជីគីស្ថាន វគ្គ​ចែក​ពូល​១កៅអី
៨) អ៊ីរ៉ាក់ វគ្គ​ចែក​ពូល​១កៅអី
៩) ទួរមេនីស្ថាន វគ្គ​ចែក​ពូល​១កៅអី
១០) ឥណ្ឌា វគ្គ​ចែក​ពូល​១កៅអី
១១) លីបង់ វគ្គ​ជម្រុះ១កៅអី
១២) បង់ក្លាដេស វគ្គ​ជម្រុះ​១កៅអី

អាស៊ី​ខាង​កើត
១) កូរ៉េខាងត្បូង វគ្គ​ចែក​ពូល​៣កៅអី វគ្គ​ជម្រុះ១កៅអី
២) ជប៉ុន វគ្គ​ចែក​ពូល​៣កៅអី វគ្គ​ជម្រុះ១កៅអី
៣) ចិន វគ្គ​ចែក​ពូល​២កៅអី វគ្គ​ជម្រុះ២កៅអី
៤) ថៃ វគ្គ​ចែក​ពូល​២កៅអី វគ្គ​ជម្រុះ២កៅអី
៥) ហុងកុង វគ្គ​ចែក​ពូល​១កៅអី វគ្គ​ជម្រុះ២កៅអី
៦) វៀតណាម វគ្គ​ចែក​ពូល​១កៅអី វគ្គ​ជម្រុះ១កៅអី
៧) កូរ៉េខាងជើង វគ្គ​ចែក​ពូល​១កៅអី
៨) ហ្វីលីពីន វគ្គ​ចែក​ពូល​១កៅអី
៩) ម៉ាឡេស៊ី វគ្គ​ចែក​ពូល១កៅអី
១០) អូស្ដ្រាលី វគ្គ​ចែក​ពូល ១កៅអី
១១) សិង្ហបុរី វគ្គ​ជម្រុះ១កៅអី
១២) ឥណ្ឌូណេស៊ី វគ្គ​ជម្រុះ ១កៅអី

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​ឡើង​ជា​៤ វគ្គ​ទើប​អាច​រក​ឃើញ​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​បាន ពោល​គឺ​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​​បឋមជុំទី១ និង​វគ្គ​ចាញ់​ធ្លាក់។ ក្រោយ​ជម្រុះ​ទាំង​២​វគ្គ​នេះ ​​ក្រុម​ចំនួន​៤០ មាន​ឈ្មោះ​ចូល​លេង​ក្នុង​វគ្គ​ចែក​ពូល ដែល​ជា​ជុំទី៣ និង​ចុងក្រោយ​វគ្គ​ជម្រុះ​យក​ជើង​ឯក (ចាប់​ពី​វគ្គ​១៦ក្រុម​ចុងក្រោយ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ)៕

Telegram-Troryorng
Share.