សមត្ថកិច្ចបានឃាត់ខ្លួនរថយន្ត២គ្រឿងមានផ្ទុកមនុស្ស១៧នាក់បម្រុងឆ្លងដែនទៅ ប្រទេស ថែស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង១៧នាក់នោះ មកពីខេត្តកំពង់ចាម៦នាក់​ បាត់ដំបង១០នាក់ និងបន្ទាយមានជ័យម្នាក់។

ពលករចំនួន១៧នាក់ ក្នុងនោះមានកូនក្មេង២នាក់ ប៉ុនប៉ុងចេញទៅរកការងារធ្វើនៅប្រទេសថៃ ជិះរថយន្ត២គ្រឿង មកដល់ចំណុចចំការស្វាយចន្ទី ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងយោធា និងកម្លាំងអាវុធហត្ថ ធ្វើការល្បាតស្ទាក់ឃាត់បាន នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អ្នកបើករថយន្តទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយចេក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីខណៈដែលពលករទាំង១៧នាក់ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យស្វាយចេក ឲ្យគ្រប់ចំនួន១៤ថ្ងៃ៕

Share.