អ្នក​និយម​ទស្សនា​រឿង​ភាគ​ហុងកុង​ប្រាកដ​ជា​ស្គាល់​តារា​ស្រី​សម្បូរ​សមត្ថភាព​ Charmaine Shenh យ៉ាង​ច្បាស់​ហើយ​មាន​អ្នក​ខ្លះ​ហៅ​គាត់​ថា​ព្រះនាង​ ឆាង ភីង​ យ៉ាង​ណា​មិញ​ឆ្នាំ​នេះ​អាយុ​ជិត​ចូល​ក្បាល​លេខ​៥​តែ​សម្រស់​ធម្មជាតិ​ ជា​ពិសេស​មុខ​គ្មាន​ Make Up នៅ​តែ​ស្អាត​ខ្ញង់​រហូត​ហ្វេន​មិន​ជឿ​អាយុ​ពិត​។​

Charmaine Sheh ក្នុង​រឿង «Story of Yanxi Palace»

តារា​សម្ដែង​វ័យ​ ៤៥​ឆ្នាំ​ ​ដែល​បច្ចុប្បន្ន​កំពុង​តែ​ផ្ដោត​លើ​អាជីព​សម្ដែង​នៅ​ក្នុង​ប្រទេស​ចិន​​​ ជា​ពិសេស​កេរ្តិ៍​ឈ្មោះ​តារា​រូប​នេះ​ហក់​ឡើង​ខ្លាំង​ក្រោយ​បង្ហាញ​វត្តមាន​ក្នុង​ភាពយន្ត​ភាគ​បុរាណ​ «Story of Yanxi Palace» និង​ «The Legend of Xiao Chuo»

កាល​ពី​ថ្មី​នេះ​ Charmaine បាន​បង្ហោះ​រូប​ថត​ Selfie នៅ​ក្នុង​រថយន្ត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​សំណេរ​ខ្លី​ថា​ «រីករាយ​ថ្ងៃ​ឈប់​សំរាក​ សូម​ឱ្យ​រីករាយ​គ្រប់​គ្នា​»។ រូប​ថត​ Selfie ​មុខ​ធម្មជាតិ​អត់ Make Up ​ពាក់​អាវ​ផ្កា​ឈូក និង​ ស្នាម​ញញឹម​របស់​នាង​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​នោះ​ចូល​មក​សរសើរ​គ្រប់​​គ្នា​ ដោយ​មាន​អ្នក​ខ្លះ​បាន​សរសើរ​ថា​ ៖ «សម្រស់​របស់​នាង​មើល​ទៅ​ស្អាត​និង​ក្មេង​ដូច​ជា​តួ​អង្គ​ដែល​នាង​បាន​សម្ដែង​ក្នុង​រឿង​ Return of the Cuckoo ដូច្នោះ​ដែរ​»។​

រូបថតមុខ​ធម្មជាតិដែលកំពុងជា Viral លើ​អ៊ិនធឺណិត

គួរ​ដឹង​ដែរ​ថា​ Charmaine Sheh កើត​នៅ​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា​ ឆ្នាំ​១៩៧៥​ បច្ចុប្បន្ន​មាន​អាយុ ​៤៥​ឆ្នាំ​ បាន​ចាប់​អាជីព​ជា​តារា​សម្ដែង​ហុងកុង និង​ធ្លាប់​កុងត្រា​ជាមួយ​ទូរទស្សន៍ហុងកុង​ TVB ​ក្រោយ​ប្រកួត​កម្មវិធី ​កញ្ញា​ឯក ​ហុងកុង​ឆ្នាំ​១៩៩៧​ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣​។

យ៉ាង​ណា​ដែរ​ប្រិយមិត្ត​អ្នក​គាំទ្រ​ ព្រះនាង​ ឆាង ភីង​ យល់​យ៉ាង​ណា​ដែរ​ តើ​សម្រស់​របស់​គាត់​នៅ​តែ​ស្អាត​និង​ក្មេង​ដូច​កាល​ពីមុន​មែន​ទេ​?

Share.