កំពង់ធំ៖ គ្រឿងចក្រមួយគ្រឿងឈូសឆាយដីព្រៃរេចរិល នៅតំបន់ត្រពាំងស្មាច់ ស្ថិតក្នុងភូមិតាមិញ ឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានអាវុធហត្ថខេត្តកំពង់ធំ ចុះអនុវត្តផ្ទាល់ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង លោក សាយ វាសនា ធ្វើការបង្ក្រាបបាននៅថ្ងៃទី ១៣ម្សិលមិញនេះ។

គ្រឿងចក្រឈូសឆាយនេះតាមការឆ្លើយប្រាប់របស់តៃកុង AX បានប្រាប់អ្នកយកពត៌មានយើងថា ជាដីរបស់លោក ឃីម រស់នៅភូមិបឹងល្វា ឃុំកំពង់ថ្ មស្រុកសន្ទុក ខេត្តកំពង់ធំ ជាម្ចាស់ដី នឹងបានបន្តអោយលោកម្នាក់ទៀតដែលមានជំនាញជាអ្នករត់ការចាប់ពីថ្នាក់ក្រោមរហូតដ ល់ថ្នាក់លើ ទើបហ៊ានឲ្យគ្រឿងចក្រចូលឈូសឆាយ ដោយមិនមានច្បាប់ទម្លាប់ ឬលិខិតឈូសឆាយពិតប្រាកដ។

សូមបញ្ជាក់ដែរថា ដីដែលបុគ្គលឈ្មោះឃីមនេះរៀបឯកសារបន្លំថា មានច្បាប់ឈូសឆាយ ដីព្រៃលិចរិល នឹងដីគម្របត្រពាំង ហើយបុគ្គលនេះហ៊ានរត់ការបោកបញ្ឆោតថ្នាក់លើថាជាដីអាស្រ័យផលទៅវិញ ។គួរបញ្ជាក់ដែរថា ចំនួនដីដែលបុគ្គលនេះ មានគំរោងឈូសឆាយតាមការ ឆ្លើយបំភ្លឺរបស់តៃង AX គឺមានទំហំ65 ហិចតាបានប្រាប់មកសារព័ត៍យើងថា ការឈូសឆាយនេះ ក្នុង១ហិតាតំលៃ600ដុល្លា។

បើតាមការអនុវត្ត រដ្ឋបាលព្រៃឈើឃុំក្រយា.គឺលោក ឈៀងមាលា បានរៀបរាប់ថា ដីនេះគឺជាដីរបស់រដ្ឋទាំងអស់ព្រោះថាបើជាដីអាស្រ យ័ផលប្រាកដវាមិនមានព្រៃលូតលាស់ចឹងទេ៕

Share.