ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ បានឈានដល់ជុំទី៣ ក្នុង​ពូល B ហើយ ខណ:កម្ពុជា និងឡាវ ហាក់ធ្វើបានសូវបានល្អឡើងក្រោយលេង២ប្រកួតបើកឆាកចាញ់ទាំងអស់ដូចគ្នា មុន​ក្រុម​ទាំង​២​ប៉ះគ្នា​នៅ​រសៀល​នេះ។

ដូច្នេះការប្រកួតល្ងាចនេះក្រុមទាំង២ ត្រូវការឈ្នះចាំបាច់ដូចគ្នាដើម្បីបន្តក្តីសង្ឃឹមក្នុងការឡើងទៅវគ្តពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត ក៏ទោះបីសល់ឱកាសតិចតួចស្ទួចស្តើងក៏ដោយ។

កាលបរិច្ឆេទការប្រកួតថ្ងៃទី១៥ ខែធ្នូ នៅក្នុងពូល B៖
– កម្ពុជា ប៉ះ ឡាវ វេលាម៉ោង៤:៣០នាទីល្ងាច លើ​ទីលាន​កីឡដ្ឋាន Bishan Stadium ក្នុង​ប្រទេស​សិង្ហបុរី
– ឥណ្ឌូណេស៊ី ប៉ះ វៀតណាម វេលាម៉ោង៧:៣០នាទីល្ងាច លើ​ទីលាន​កីឡដ្ឋាន Bishan Stadium ក្នុង​ប្រទេស​សិង្ហបុរី។

គួររំលឹកឲ្យថាខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្ដម, កែវ សុខផេង និងចាន់ វឌ្ឍនាកា គឺជាកីឡាករ៣រូបចុងក្រោយដែលបានទាត់បញ្ចូលទីក្រុមជម្រើសជាតិឡាវ ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដែលកាលនោះកម្ពុជា បានយកឈ្នះ ឡាវ ៣-១ ពហុកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ។ ពេល​នេះ​អ្នក​ទាំង​៣ ក៏​ស្ថិត​ក្នុង​បញ្ជី​របស់​កម្ពុជា ត្រៀម​ប្រកួត​​​នៅ​រសៀល​នេះ​ដែរ៕

តារាងចំណាត់ថ្នាក់ពូល B
Telegram-Troryorng
Share.