យ៉ាងហោចណាស់មានភូមិចំនួន១០នៅក្នុងរាជធានីភ្នំពេញមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ នៅរយៈពេលចុងក្រោយនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងថា ភូមិទាំង១០នោះរួមមាន៖

 -ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ
– ភូមិត្រពាំងថ្លឹង១/២/៣/៤​ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
– ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ
– ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ
– ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
– ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ
– ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ
– ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
 -ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
 -ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ

ពលរដ្ឋដែលស្នាក់នៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន។ ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥!

Share.