ក្រោយពី​ធ្លាយ​ដំណឹង​បែកបាក់​ស្នេហា​មួយ​ប្រ៉ា​វ ទើបតែ​នៅ ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១នេះ ដែល​តារា​សម្ដែង​ឯក​ប្រុស​ជួរមុខ​ប្រទេស​ថៃ​លោក Weir Sukollawat បានបង្ហាញ​វត្តមាន​ផ្ដល់​បទសម្ភាសន៍​ជូន​សារព័ត៌មាន​ថៃ​ជាច្រើន​ស្ថាប័ន បន្ទាប់ពី​លោក​បាន​បិទមាត់​ស្ងាត់ឈឹង​អស់​មួយរយៈ។

អ្នកសារព័ត៌មាន​ថៃ​បាន​ព្យាយាម​ជីក​កាយ​ឱ្យ​លោក Weir Sukollawat បើក​ចិត្ត ព្រម​បកស្រាយ​ពី​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​កញ្ញា Bella Ranee ។ បើទោះបីជា​ឥលូវ​មិនមាន​ទំនាក់ទំនង​សំខាន់​អ្វី​នឹង​គ្នា​ទៀត​ក៏ដោយ តែ​លោក Weir Sukollawat បាន​និយាយថា លោក​ព្រម​ទទួលស្គាល់​ហើយ​ថា ឋានៈ​គូស្នេហ៍៩ឆ្នាំ បាន​សល់​ត្រឹមតែ​ពាក្យ បងប្អូន​ល្អ គឺ​ពិតមែន។ នេះ​ក៏​ដោយសារតែ លោក និង Bella ចង់​បន្ដ​ទំនាក់ទំនង​ល្អ​នេះ​បន្ដទៀត បើទោះបីជា​ដំណើរ​ផ្លូវ​ទៅ​ថ្ងៃមុខ​មិនបាន​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​ដូច​មុន​ក៏ដោយ។

លោក​បន្ដថា រយៈ៩ឆ្នាំ​មកនេះ គឺ​យើង​រកឃើញ​ពី​ចំនុច​ប្រសើរ​រួម​ដែល​អាច​បន្ដ​ទំនាក់ទំនង​ពួកយើង​ឱ្យ​ល្អ​នឹង​គ្នា​បាន។ លោក​ថា​ទំនាក់ទំនង​រវាង​លោក​នឹង Bella Ranee គឺ Wonderful ខ្លាំងណាស់ ហើយ​សូមកុំ​ព្យាយាម​ចោទប្រកាន់​ទៅ ​អ្នកនេះ ឬ​អ្នកនោះ​ថា​ជា​ជន​ទី៣ឱ្យសោះ លោក​គឺ​គ្មាន​ពាក់ព័ន្ធ​នឹង​រឿង​ជន​ទី៣ទេ។ លោក​បញ្ជាក់ទៀតថា នៅពេលនេះ​គឺ​លោក Single តែម្ដង ហើយ​ព្រម​នឹង Move On បន្ដទៀត។

ជា​ចុងក្រោយ​លោក Weir Sukollawat បាន​បញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ទំនាក់ទំនង​ស្នេហា​ជាមួយ Bella គឺមាន​នារីផ្សេងៗទៀត​ព្យាយាម​ចង់​មក​ស្អំ​មុខរបួស​បេះដូង តែ​លោក​ដូចជា​មិន​ចាប់អារម្មណ៍​ចំពោះ​រឿងនេះ​ទេ។ លោក​ចង់ទុក​ខ្លួន​ឱ្យ​ទំនេរ​ប្រសើរ​ជាង ហើយ​បើទោះបីជា​ហ្វេនៗលំបាក​ចិត្តខ្លាំង​យ៉ាង​ក៏ដោយ លោក​ក៏​សុំឱ្យ​ហ្វេ​ន​ទាំងអស់​យល់​ដល់​ចិត្ត​របស់លោក និង Bella ហើយ​គោរព​ការសម្រេចចិត្ត​នេះ​ផង​ចុះ។

តើ​មានឱកាស​ដូច​មុន​វិញ​ទេ? លោក Weir Sukollawat ថា នោះ​គឺជា​រឿង​អនាគត ព្រោះ​លោក​មិនអាច​ស្មានដឹង​មុន​ទេ៕

Telegram-Troryorng
Share.