ដើមពោធិ៍ដ៏ធំមួយដើម ដែលមានអាយុកាលរាប់រយឆ្នាំ គឺ «ដើមពោធិ៍លោកតាក្រហមក» ដែលដួលរលំដោយខ្យល់កន្ត្រាក់នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នោះ ពេលនេះត្រូវ បានអាជ្ញាធរដាំឡើងវិញហើយ។

ការដាំឡើងវិញនូវដើមពោធិ៍ដ៏ធំដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពី«ដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំទាវ» ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនោះ ប្រព្រឹត្តទៅដោយមានការចូលរួមពីអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមជាម ច័ន្ទសោភ័ណនិងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត។

ក្រោយការដួលរលំនៃដើមពោធិ៍មួយនេះ ក៏មានការចែករំលែកព័ត៌មានថា «ដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំទាវ»បានដែលរលំ ប៉ុន្តែក្រោយមកអាជ្ញាធរខេត្ត បានចេញមកបដិសេធចំពោះព័ត៌មាននោះភ្លាមៗ៕

Share.