គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ពិភាក្សា​គ្នា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន បាន​ចុះ​អនុស្សរណៈយោគយល់គ្នា ជាមួយ​នឹង​ក្រុមហ៊ុន​ Pfizer Inc និង​ក្រុមហ៊ុន BioNTech SE ទទួល​អំណោយ​ជា​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ របស់​ក្រុមហ៊ុន​ទាំង​២ ដើម្បី​ចាក់​ជូន​អត្តពលិក​ទូទាំង​ពិភពលោក​ដែល​មាន​ឈ្មោះ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា Tokyo 2020 Olympic និង​Paralympic Games នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

សារព័ត៌មានGlobenewswire បាន​លើក​ឡើង​ថា​ពិធី​ចុះ MoU ជាមួយ​គ្នា​នេះ​​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ ខណៈ​ក្រុម​ហ៊ុន​ទាំង​២​នឹង​ធ្វើការ​ផ្ទាល់​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​តាម​បណ្តា​ប្រទេស​នីមួយៗ​ជា​សមាជិក IOC ដើម្បី​បញ្ជាក់​បន្ថែម​ពី​ការ​ផ្ដល់ជូន​ដល់​​អត្តពលិក​រូប​ណាខ្លះ។ប៉ុន្តែ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ដោយ​​ភាគី​ក្រុមហ៊ុន​រង់ចាំ​​ការ​ផ្ដល់​ទិន្នន័យ​និង​ផែនការ​សម្រាប់​ការ​ផ្ដល់​វ៉ាក់សាំង​នេះ។

អត្ថបទពាក់ព័ន្ធ៖កូរ៉េខាងជើង មិន​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន​ទេ

សូម​បញ្ជាក់​ថា​ក្រុម​ហ៊ុន ​BioNTech SE មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Mainz ប្រទេស​អាល្លឺម៉ង់ ខណៈ​ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​២០០៨។ ចំណែក​ក្រុមហ៊ុន Pfizer Inc វិញ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៨៤៩​មក​ម៉្លេះ។ ​

តាម​ផែនការ​ អត្តពលិក​និង​ប្រតិភូ នៃ​ប្រទេស​នីមួយៗ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ប្រកួតTokyo 2020 Olympic និង​Paralympic Games ​ធ្វើតេស្ត​ស្វែង​រក​កូវីដ-១៩ ជា​រៀងរាល់​ថ្ងៃ​ និង​លទ្ធផល​ធ្វើតេស្ត​​រយៈពេល​៩៦ម៉ោង មុន​ចេញ​ដំណើរ​ទៅ​ប្រកួត​ខ្លួន​ផង​ដែរ។ គ្រប់គ្នា​មិន​អនុញ្ញាត​ឱ្យ​ចួល​កម្សាន្ត​នៅ​បា ឬ ភោជនីយដ្ឋាន​ណាមួយ​នោះ​ទេ។ អត្តពលិក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដល់​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ចំនួន​៥ថ្ងៃ ហើយ​ត្រូវ​ចាកចេញ​​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​រយៈពេល​២ថ្ងៃ​ក្រោយ​ប្រកួត​ចប់ ព្រោះ​ថា​កន្លែង​ស្នាក់នៅ​មាន​ចំនួន​កំណត់​និង​រៀបចំ​តាម​កាលវិភាគ​ច្បាស់​លាស់។

ព័ត៌មាន​ផ្សេងៗពីកីឡាអូឡាំពិក សូមចុចអាននៅទីនេះ…

បើតាម​ការ​គ្រោង​ទុក​ការ​ប្រកួតTokyo 2020 Olympic នឹង​រៀបចំ​ឡើង​ពី​ថ្ងៃ​​២៣ ខែ​កក្កដា ដល់​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០២១ មុន​ពេល​ព្រឹត្តិការណ៍​កីឡា Paralympic Games រៀបចំ​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ដល់​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០២១ ខាង​មុខ៕

Share.