«តីវ៉ៃម៉ាលុយ​» គឺជា​បទ​ចម្រៀង​មួយ​ដ៏​ល្បីល្បាញ​ជា​ទីបំផុត​កាល​ពី​ឆ្នាំ​២០១៨ ដោយ​កាលណោះ​គ្មាន​អ្នកណា​ម្នាក់​ឡើយ​ដែល​មិន​ស្គាល់​តារា​ចម្រៀង​រូប​នេះ​។ យ៉ាង​ណា​មិញ​ថ្មីៗ​នេះ​ ផលិតកម្ម​រាម​ បាន​បង្ហោះ​បទ​ចម្រៀង​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា​ «PEEKABOO» ឬ​បទ​ចម្រៀង​នេះ​ជា​ភាសាខ្មែរ​ «អ៊ូម​វ៉ាក់អ៊ឺ» ប៉ុន្តែ​ផលិតកម្មរាម​បាន​លាក់​មុខ​មិន​បង្ហាញ​ថា​ជា​តារា​ចម្រៀង​រូប​ណា​នោះ​ឡើយ​។

ទោះ​ជា​មិន​បាន​បង្ហាញ​ថា​ជា​តារា​រូប​ណា​ប៉ុន្តែ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​ទៅ​ Comment និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ដោយ​ម្នាក់​ៗ​ហ៊ាន​និយាយ​ច្បាស់​ៗ​ថា​គឺជា កញ្ញា​ តី ម្ចាស់​បទ​ តីវ៉ៃ​ម៉ាលុយ​ ដែល​ជា​តារា​ចម្រៀង​រ៉េប​ដ៏​លេច​ធ្លោ​និង​មាន​សមត្ថភាព​មួយ​រូប​។

​បន្ទាប់​ពី​បទ​ចម្រៀង​របស់​កញ្ញា​ត្រូវ​បាន​ផុស​ទាំង​លើ​ Facebook និង Youtube របស់​ផលិតកម្មរាម​ កញ្ញា​​តី​ បាន​ចេញ​មក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​នៅ លើ​ផេក​របស់​ខ្លួន​នៅ​ រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​ដោយ​ថ្លែងអំណរ​គុណ​ចំពោះ​ផលិតកម្ម​រាម ដែល​បាន​ជ្រើស​កញ្ញាជា​សិល្បករ​ «Rapper» និង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ ថ្ងៃ​នេះ​ដោយ​កញ្ញា​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «នាងខ្ញុំ​ តី​ ពិតជារំភេីបចិត្តយ៉ាងខ្លាំងដែលត្រូវបាន ផលិតកម្ម​ រាម​ ជ្រេីសរេីសរូបនាងខ្ញុំ​ជាសិល្បករ “Rapper” និងធ្វេីការប្រកាសជាផ្លូវការនៅ ថ្ងៃនេះ! នាងខ្ញុំសប្បាយចិត្តណាស់​ ដែលបានទទួលនៅសមិទ្ធិផលថ្មីដ៏អស្ចារ្យសម្រាប់ខ្លួនឯង​ ហេីយនេះក៏ជាការដូរពិសេសពីនាងខ្ញំជូ​ទៅ ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាងដែរ​ ព្រោះបេីគ្មានអ្នកទាំងអស់គ្នានាងខ្ញុំក៏មិនមានថ្ងៃនេះដែរ!ចាប់ពីថ្ងៃនេះ នាងខ្ញុំ​ តី​ ជាកម្មសិទ្ធរបស់​ រាម​ តទៅ ដោយក្តីគោរព: តី​ រាម»

គួរ​ដឹងផង​ដែរ​ថា​ផលិតកម្ម​រាម ថ្វី​ត្បិត​ជា​ផលិតកម្ម​ទើបតែ​បង្កើត​ថ្មី​ ប៉ុន្តែ​ផលិតកម្ម​មួយ​នេះ​បាន​ព្យាយាម​សម្រិតសម្រាំង​គុណភាព​ផលិត​របស់​ខ្លួន​ឱ្យមាន​កម្រិត​ស្ដង់​ដារ​ខ្ពស់​មិន​ចាញ់​ផលិតកម្ម​ចាស់​វស្សា​នៅ​ ក្នុ​ង​វិស័យ​សិល្បៈ​ភាពយន្ត​នោះ​ឡើយ​ ជា​ពិសេស​ផលិតកម្ម​មួយ​នេះក៏​ជា​ទ្រនំ​របស់​តារា​ចម្រៀង​ចាស់​ថ្មី​ល្បី​ៗ​ជា​ច្រើន​ដួង​ដូច​ជា​​អ្នក​នាង មាស សុខសោភា និង លោក​ដួង វីរៈសិទ្ធិ​ជា​ដើម៕

Telegram-Troryorng

Share.