ភ្លើង​សម្ដី​កាន់តែ​ឆេះ​សន្ធោ​រស​ន្ទៅ ​ហាក់​មិនទាន់​អា​ចរក​អ្វី​មក​ពន្លត់​បាន​នោះទេ ពាក់ព័ន្ធ​នឹង​ករណី VJ តា​ប៊ុ​យ​បង្កហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បើក Range Rover បុក​គូទ​រថយន្ត​ព្រូស​ពីក្រោយ​នៅលើ​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ត្រង់ចំណុច​ស្ដុ​ប​បេ​កា​សេ​កែង​នឹង​ផ្លូវ​សហព័ន្ធ​រុស្សី ព្រោះ​មកដល់ពេលនេះ​ភាគី​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​ដើម្បី​ប្ដឹង VJ តា​ប៊ុ​យ ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន២ម៉ឺន​ដុល្លារ ដោយ​អះអាងថា​ទឹកប្រាក់​ដែល​ទទួលបាន​នឹង​ប្រគល់​ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។ ប៉ុន្តែ​ក្រោយពី​ទទួលបាន​មតិ​យ៉ាងច្រើន​ពី​សាធារណជន​នៅលើ​បណ្ដាញ​សង្គម ជនរងគ្រោះ​បាន​ប្ដូរ​ចិត្ត​ហើយ​ប្ដឹង​ទាមទារ​សំណង​ខ្ពស់​រហូតដល់​ខ្ទង់សែន​ដុល្លារ​វិញ។

ដំបូង​ឡើយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក B&J Salon អះអាងថា​ខ្លួន​ជា​ជនរងគ្រោះ បាន​បង្ហោះ​សារ​នាពេលថ្មីៗនេះ​ថា «ឃើញ​ឡាន​ខ្លួនឯង ដែល​ជនល្មើស​បុក​អាណិត​ឡាន​ណាស់! កាត់​ទ្ទេច​អស់ហើយ ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ប្តឹងទៅ​តុលាការ​ក្រុងភ្នំពេញ ហើយ​ទារ​សំណង​ជំងឺ​ចិត្ត 20000$ ដោយ​យកប្រាក់​នោះ​ទៅជូន​មន្ទី​ពេទ្យ​គ​ន្ឋ​បុប្ផា សូមជួយ​គាំទ្រ និង​ផ្តល់​កំលាំងចិត្ត​ផង​បងប្អូន»។

ប៉ុន្តែ​ក្រោយមក​ម្ចាស់​ផេ​ក​ដដែល​នេះ​ហាក់​មិនទាន់​អស់ចិត្ត បាន​ចេញមក​បង្ហោះ​បន្ដទៀតថា​ខ្លួន​ផ្លាស់ប្ដូរ​ចិត្ត​មិន​ប្ដឹង​ទាមទារ​ត្រឹមតែ២ម៉ឺន​ដុល្លារ​នោះទេ តែ​នឹង​ទាមទារ​សំណង​ចំនួន១០ម៉ឺន​ដុល្លារ​ឬ១សែន​ដុល្លារ​វិញ ដោយ​ម្ចាស់​ផេ​ក​នោះបាន​លើកឡើង​យ៉ាំង​ដូច្នេះ​ថា៖ «មហាជន​បាន​សំណូមពរ​ថា សំណង​ជំងឺ​ចិត្ត បើ​យកទៅ ​ជូន​មន្ទី​ពេទ្យ​ដ៏​ដែល​នោះ គួរតែ​យក​អោយ​ច្រើន​បន្តិច​ទៅ. ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​បាន​ប្ដូរ​ការទារ​សំណង​ជំងឺ​ចិត្ត​ពី២០០០០$ ទៅ ជា១០០០០០$វិញ ! សូម​បងប្អូន​សារ​ធា​រណៈ​ជន កុំ​បារម្ភ ខ្ញុំ​ឈប់​ចរចា​ហើយ ទុកអោយ​ច្បាប់​គេ​ធ្វើ​ការងារ​នេះ​ចុះ។ ខ្ញុំ​សូម​ត្រឹម​កំលាំងចិត្ត​ពី​បងប្អូន​ផង»។ ការលើកឡើង​ជាដដែរៗនេះ ត្រូវបាន​គេ​មើលឃើញថា ភាគី​ជនរងគ្រោះ គឺមាន​ការមិន​សុខចិត្ត​ជាមួយ​ការសុំ​ច​ចារ​របស់ VJ តា​ប៊ុ​យ ឡើយ។

គួរ​រំលឹក​សម្ដី​របស់ VJ តា​ប៊ុ​យ ធ្លាប់បាន​លើកឡើង​នៅ Live ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ភាគី​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ដ​ព្រូស គឺ​ហាក់ដូចជា​ហួសហេតុ​ពេក ព្រោះ​បាន​យក​វិក័យប័ត្រ​សរសេរ​ដៃ​ផ្ញើ​តាម​តេ​ឡេ​ក្រាម​ឱ្យ​លោក​មើល ហើយ​តម្លៃ២២៥០ ដុល្លារ ក៏​ថ្លៃ​ពេក​ដែរ ព្រោះ​រថយន្ដ​លោក​ស៊េរី​ទំនើប Rang Rover ធ្វើ​អស់​តម្លៃ​តែ ២០០០ ប៉ុណ្ណោះ ចុះ​ហេតុអ្វី​រថយន្ដ Prius ធ្វើ​អស់ថ្លៃ​ម្លេះ។ លោក​ថា ម្ចាស់រ​យន្ដ Prius អាង​អី​បន្ដិច​ប្ដឺង​ឡើង​តុលាការ និង​គំរាម​ចុះផ្សាយ​ព័ត៌មាន​រហូត។ ប៉ុន្តែ​វីដេអូ Live នោះ​ក្រោយមក​ត្រូវបាន​លុបចេញ​វិញ តែ​ទោះជា​លុប​ចេញពី Newsfeed ខ្លួន​ក៏មាន​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​បាន​កាត់ត​ឃ្លី​ប​វីដេអូ​នោះ​យកទៅ​បង្ហោះ​នៅលើ​បណ្ដាញ social media ផ្សេងៗដែរ។

រហូតមកទល់​ពេលនេះ នៅ ​មិនទាន់​ឃើញ​មានការ​បកស្រាយ​របស់ VJ តា​ប៊ុ​យ ទៅ កាន់​មហាជន​ឱ្យបាន​ចំពោះ​ចំណាត់​ការដាក់​បណ្ដឹងរ​បស់​ជនរងគ្រោះ​នៅ ឡើយ​ទេ ខណៈដែល​សារព័ត៌មាន​ត្រយង​កំពុង​ព្យាយាម​សុំ​ការទាក់ទង​ការបំភ្លឺ​បន្ថែម​ពី VJ តា​ប៊ុ​យ ទាក់ទង​នឹង​បញ្ហា​នេះ៕

Telegram-Troryorng
Share.