ថ្មី​ៗ​នេះ​ Marvel Studios បាន​ប្រកាស​ផ្សព្វផ្សាយពីក​ាលបរិច្ឆេទ​ ថ្ងៃ​ចាក់​ផ្សាយ​ភាពយន្ត​ថ្មីៗ​របស់​ខ្លួន​ចំនួន​១០​រឿង​ ដោយ​ក្នុង​ចំណោម​រឿង​ទាំង​នោះ​ គឺ​មាន​រឿង​ដែល​អ្នក​គាំទ្រ​កុន​ចង់​មើល​ខ្លាំង​បំផុត​រឿង​ «Spider-Man: No Way Home​» ​បាន​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់ហើយគឺ​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ​ ឆ្នាំ​២០២១ ខាងមុខ​នេះ​។

ខណៈ​ដែល​ភាគ​ទីបី​នៃ​រឿង​ Spider Man ដែល​ផលិត​ដោយ​ Marvel មាន​ការ​ចូលរួម​ពី​ Fox និង Alfred Molina ធ្វើ​លេច​ចេញ​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​ Tobey Mcguire និង Andrew Garfield អាច​នឹង​សម្ដែង​ជា​តួ​អង្គ​ Spider Man ជាមួយ​នឹង​ Tom Holland

ដើម្បី​ស្រាយ​ចម្ងល់​នេះ​ឱ្យ​ដាច់​ស្រឡះ​ Andrew Garfield បាន​ចេញ​មក​បដិសេធ​ដាច់​អហង្ការ​ចំពោះ​រឿង​នេះ​ដោយ​ខ្លួន​ឯង​តាម​រយៈ​សារព័ត៌មាន​ Hollywood Reporter ថា​៖ «ខ្ញុំ​មិន​អាច​និយាយ​ចំពោះ​រឿង​ផ្សេង​ទេ តែ​ខ្ញុំ​អាច​និយាយ​បាន​ចំពោះ​ខ្លួន​ឯង​ ពួក​គេ​ប្រហែល​ជា​កំពុង​ធ្វើ​អ្វី​មួយ​ ប៉ុន្តែ​មិន​មាន​ខ្ញុំ​នៅ​ក្នុង​រឿង​នោះ​ទេ​»

សូមចុចត្រង់នេះ៖ ​​«ភិក្ខុ​ពនេចរ​» ចេញ​ផ្សាយ​មួយ​ភាគ​ដំបូង​ អ្នក​ទស្សនា​​នៅ​ទើសចិត្ត​ត្រង់​ចំណុច​មួយ​!

ទោះ​ជា​លោក​បាន​ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ខាងលើ​តែ​លោក​បាន​បញ្ចេញ​យោបល់​និង​គំនិត​ចំពោះ​កុន​ខ្នាត​ធំ​ដែល​នឹង​ត្រៀម​បញ្ចាំង​នេះ​ដែរ​ថា​៖ «ខ្ញុំ​មិន​ចង់​បំផ្លាញ​អ្វី​មួយ​នោះ​ទេ ប្រហែល​ជា​ពួក​គេ​អាច​នឹង​ទាក់ទង​មក​ខ្ញុំ​ហើយ​និយាយ​ថា​ អេ អ្នក​ទស្សនា​ចង់​បាន​បែបនេះ​ ប្រហែល​ជា​ពួក​គេ​កំពុង​តែ​ស៊ើប​ទីផ្សារ»

យោងតាម​បទ​សម្ភាស​ផ្សេងៗ​ គឺ​មាន​ភាគ​រយ​ខ្ពស់​ណាស់​ដែល​រឿង​ Spider-Man: No Way Home មិនមាន​វត្តមាន​របស់​ Andrew Garfield ត​ែ​​ក្នុង​​ Poster រឿង​នេះ​បែរ​ជា​បង្ហាញ​វត្តមាន​របស់​ Benedict Cumberbatch តួ​អង្គ​ Doctor Strange ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទាយ​ថា​តួ​អង្គ​នេះ​អាច​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ Hero វ័យក្មេង​។

Share.