មុននេះ​បន្ដិច ខាង​ស្ថាប័ន Miss Universe Cambodia  បាន​បញ្ចេញ​មកុដ​បវរ​ញ្ញា​នៅ​ឆ្នាំ២០២២ខាងមុខនេះ ដែលមាន​បាន​រចនា​ម៉ូដ​ឡើង​លំនាំ​តាម មកុដ​ព្រះ​នាង​ឥន្ទ្រ​ទេវី ដែលមាន​គោលបំណង​លើកឡើង​ពី​ភាព​អង់អាច​របស់​ស្ត្រី​ខ្មែរ និង​ចំណេះដឹង។ មកុដថ្មីៗនេះ ក៏ត្រូវ​បាន​គេ​ដឹងថា ជា​មកុដ​ដ៏​មានតម្លៃ​ថ្លៃ រចនា​ដោយ​ត្បូង​ប្រណិត​ចែងចាំង​ជាច្រើន​គ្រាប់។

យ៉ាងណាមិញ លោក ម៉ែន និមល​រ័ត្ន ជា​ស្ថា​បិ​ក​ស្ថាប័ន CIM  និង​ជា​អ្នកគ្រប់គ្រង Miss Universe Cambodia បាន​បង្ហោះ​សារ​បង្ហើប​ឱ្យដឹងថា ៖ «អរិយធម៌​ខ្មែរ​ដ៏​អស្ចារ្យ​បាន​នាំមក​នូវ​ការអប់រំ សុខភាព ស្មារតី និង​ចំណេះដឹង​ដល់​មហាជន​ក្នុង​សតវត្ស​ទី១២នៅ​អាស៊ីអាគ្នេយ៍។ មហាក្សត្រិយានី​ពីរ​អង្គ ដែលជា​អគ្គមហេសី​នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ពង្រីក និង​ជោគជ័យ​របស់​មហានគ​រ។ ព្រះ​នាង​ឥន្ទ្រ​ទេវី បាន​ជះឥទ្ធិពល​លើ​កិច្ចការរដ្ឋ តាមរយៈ​ព្រះ​ស្វ​មីរ​បស់​ព្រះអង្គ ជាពិសេស​ចំពោះ​ព្រះពុទ្ធសាសនា។ ព្រះ​នាង​ក៏​ជា​កវី​និ​ព​ន្វ​ដ៏​សកម្ម និង​ជា​សាស្ត្រាចារ្យ​ផងដែរ»។

លោក​បាន​បន្ដ​រៀបរាប់​សារ​ថា «សហស្ស​វត្សរ៍​ថ្មី ឥឡូវនេះ ក្នុងសម័យ​ទំនើប​នេះ យុវនារី​កម្ពុជា​ត្រូវបាន​បំផុសគំនិត ផ្តល់​អំណាច និង​ទទួល​ឥទ្ធិពល​ពី​អរិយធម៌​ពី​អតីតកាល។ ដើម្បី​អបអរសាទរ​ភាពស្រស់​ស្អាត ភាព​ទាក់ទាញ និង​ឆើតឆាយ បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​ឆ្នាំ២០២២ ត្រូវបាន​រៀបចំឡើង​ដោយ​ធ្វើតាម​ភាព​អស្ចារ្យ​របស់​មកុដ​រប​ស់​ព្រះ​នាង​ឥន្ទ្រ​ទេវី ដែល​បង្ហាញ​ពី​អំណាច និង​កិត្យានុភាព​របស់​នារី​ខ្មែរ​តាំងពី​អតីតកាល និង​បច្ចុប្បន្នកាល។ មកុដ​បវរកញ្ញា​ចក្រ​វាល​កម្ពុជា២០២២ រចនា​ដោយ CSN J Samnang Jewelry!»។

ចង់ដឹងថា មកុដ Miss Universe Cambodia 2022 នេះ បង្ហាញ​ពី​កិត្យានុភាព​ស្ត្រី​ខ្មែរ​កម្រិតណា​នោះ ទស្សនា​រូបភាព​ខាងក្រោម​នេះ៖

Share.