កំពូល​តារា​សម្ដែង​រូប​ស្រស់​កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន​ បាន​ក្លាយ​ជា​ឈ្លើយ​សង្គម​ក្នុង​រឿង​អាស្រូវ​ មិន​ទទួល​​ស្គាល់​ម្ដាយ​បង្កើត​ ក្រោយ​ពី​មាន​គណនី​ហ្វេសប៊ុក​មួយ​បាន​ចេញ​មក​រៀបរាប់​និង​ទម្លាយ​ពី​ប្រវត្តិ​របស់​តារា​ស្រី​រូប​នេះ​​រហូត​មាន​ការ​​ផ្អើល​ឆោឡោ​និង​ចាប់​អារម្មណ៍​ពី​គ្រប់​មជ្ឈ​ដ្ឋាន​មហាជន​។ យ៉ាង​ណា​មិញ​រឿង​រ៉ាវ​ដែល​កំពុង​ក្លាយ​ជា​ប្រធាន​បទ​នៅ លើ​បណ្ដាញ​សង្គម​មួយ​នេះ​ត្រូវ​បាន​គេ​ចេញ​មក​ទម្លាយ​ឱ្យ​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​កាល​ពី​យប់​មិញ​នេះ​។

គណនី​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Zeii Pov បាន​ចេញ​មក​បង្ហោះសារ​នៅ លើ​បណ្ដាញ​សង្គម​យ៉ាងដូច្នេះ៖ «ខ្ញុំ​មិន​ជឿ​ថា រយៈពេល​ច្រើន​ឆ្នាំ​មកនេះ បង​ធ្វើ​ដូច​ជា​មិនដឹង​រឿង​អី​នោះ​ទេ បងអាច​លា.ក់បាំង​ភ្នែក​មហាជន​បាន អាច​កុហ.ក​អ្នកគាំទ្រ​បង​បាន តែ​បង​មិន​អាច​លាក់បាំង​ការ​ពិត និង​ប្រវត្តិ​របស់​ខ្លួនឯង​បាន​មួយ​ជីវិត​នោះ​បាន​ទេអាខោនដដែលបានបន្តថា៖ រឹតតែ​មិន​អាច​កុហ.ក​ខ្លួនឯង​ទៀត​។ មិនមែនបំពុលចង់ល្បីទេ តែបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់គាត់ចំណាស់ប៉ុន្មានហើយ… តើគាត់អាចនៅ ជាមួយយើងបានប៉ុន្មានឆ្នាំទៀត?។»

បន្ទាប់​ពី​រឿង​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ​មក​ក្រៅ និង​មាន​អ្នក​ចែក​រំលែក​យ៉ាង​ផុសផុល​​លើ​បណ្ដាញ​សង្គម​ ហើយ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ ត្រូវ​មហាជន​លើកយក​មក​វែក​ញែក​ភ្លូកទឹក​ភ្លូកដី​ និង​ក្លាយ​ជា​ដំណឹង​មួយ​ដែល​មហាជន​ផ្ដោត​​​ការ​តាមដាន​យ៉ាង​ខ្លាំង​នោះ​ ស្រាប់​តែ​ពេល​នេះ​រឿង​រ៉ាវ​នេះ​ត្រូវ​បាន​ផេក​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ បាន​ចេញ​មក​បក​ស្រាយ​ចំពោះ​ករណី​មិន​ទទួល​ស្គាល់​ម្ដាយ​របស់​កញ្ញា​ ហ៊ិន ច័ន្ទ​នីរ័ត្ន​ ថា​តាម​ពិត​រឿងរ៉ាវ​គឺ​មិន​ដូច​ការ​លើក​ឡើង​របស់​គណនី​ខាង​លើ​នោះ​ទាំង​ស្រុង​ទេ​ ប៉ុន្តែ​ដើមហេតុ​​គឺ​ដោយ​សារ​តែ​មូលហេតុ​នេះ​​ «ជូនចំពោះអ្នកមិនដឹងរឿងសោះហើយមកដាក់បន្ទុកលើគាត់: តាមពិតគាត់ត្រូវបានគ្រួសារអោយទៅ ខាងបងប្អូនជីដូនមួយចិញ្ចឹមតាំងពីអាយុ3ឆ្នាំមកម្ល៉េះព្រោះតែគ្រួសារបងប្អូនរៀបការយូរហើយមិនមានកូនហើយក៏ធូរធារជាងគ្រួសារគាត់ច្រើនដែរ។តែគ្រប់គ្នាយល់អារម្មណ៍គាត់ទេ ចុះដឹងពីទំហំផ្លូវចិត្តគាត់រឺអត់ថាទទួលយកបានកម្រិតណាព្រោះខ្លួនទើបអាយុ 3ឆ្នាំត្រូវរស់នៅ បែកពីម្ដាយបង្កើតគ្រួសារបង្កើតទៅហើយ ។ គ្រប់គ្នាដឹងហើយថាបង នីរ័ត្នគាត់គឺជាតារាស្រី១រូបដែលអាចហៅ ថារាជនីនៃសម្រស់ ជាពិធីការិនីដ៏ស្រស់ស្អាត ជាតារាដែលថ្លៃថ្នូរបំផុត រឿងភាគក៏គាត់មិនងាយនិងទទួលថតដែលតែអោយតែថតគឺដឹងតែល្បីផ្ទុះហើយ គាត់ព្យាយាមថែរក្សាកេរ្ដិ៍ឈ្មោះមកជារឿយៗ។»​

បន្ទាប់​ពី​ផេក​ខាង​លើ​ចេញ​មក​លើក​ឡើង​ពី​ដើម​ចម​ទាំង​អស់​នេះ​ហើយ​ គេ​ឃើញ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​រូប​បាន​ចូល​មក​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្សេងៗ​គ្នា​ ដោយ​ភាគ​ច្រើនអ្នក​គាំទ្រ​​គឺ​បង្ហាញ​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​​ចំពោះ​តារា​សម្ដែង​កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន ​ជាង​នោះ​ទៀត​គឺ​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ចំពោះ​កញ្ញា​ ថែម​ទៀត​ផង​៕

Telegram-Troryorng

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share.