រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២១នេះ បានស្នើសុំការយោគយល់អធ្យាស្រ័យ និងភាពអត់ធ្មត់ ពីពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនីទាំងអស់ សូមរង់ចាំទទួលវ៉ាក់សាំងតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

ការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញនេះបានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងស្តីពីការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តវិធានការសុខាភិបាល ក្នុង “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ក្នុងនោះដែរ អាជ្ញាធររាជធានីបានសុំឲ្យពលរដ្ឋចៀងវាងការចាញ់កលទៅទិញលិខិតអញ្ជើញ ឬទៅដណ្ដើមវ៉ាក់សាំងតាមការញុះញង់របស់ក្រុមជនឱកាសនិយម ដើម្បីធានាប្រសិទ្ធភាពនៃការផ្ដល់ និងទទួលវ៉ាក់សាំងប្រកបដោយសុវត្ថិភាព៕

Post Options

Share.