ភ្នំពេញ៖ មានករណីបាញ់គំរាមយកម៉ូតូ ទាំងយប់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2021 នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងកាំភ្លើងនិងជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន

បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ដំបូងឱ្យខ្លួនរួមជាមួយនឹងមិត្តភក្កិ 4 នាក់ផ្សេងទៀតបានចូលទៅរាំលេងនៅក្លឹបមួយកន្លែ ងនៅម្ដុំនៅមុនពេលកើតហេតុខ្លួនរួមជាមួយនឹងមិត្តភ័ក្កិ ៤ នាក់ ផ្សេងទៀតបានចូលទៅរាំលេងនៅក្លឹបរាត្រីមួយកន្លែងនៅម្ដុំផ្លូវវេងស្រេង។ លុះយប់ រំលង អធ្រាត្រ ក៏បានចេញមកវិញធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីមានគ្នា 5 នាក់ជិះម៉ូតូ 2 គ្រឿង។ មកដល់មុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ក៏មានជនសង្ស័យជិះម៉ូតូ ឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ1GU-7276មានគ្នាបីនាក់បានដកកាំភ្លើងខ្លី ប្រើហ្គាសមួយដើមបាញ់ចំនួន 3 គ្រាប់គំរាមយកម៉ូតូ បណ្ដាលឲ្យផ្លាតត្រូវជន រងគ្រោះម្នាក់ ចំចំហៀងក្លៀកមួយគ្រាប់រងរបួសស្រាល។

ជនរងគ្រោះ

ក្រោយពីបាញ់គំរាមយកម៉ូតូមិនបានសម្រេចក៏ត្រូវជនរងគ្រោះរួមជាមួយនឹងអ្នកបើកបរម៉ូតូ  កង់បីឥណ្ឌានៅក្បែរកន្លែងកើតហេតុធ្វើការវាយប្រតាយប្រតប់និងចាប់បានជនសង្ស័យចំនួន 2 នាក់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី ១។ ចំណែកឯជនសង្ស័យម្នាក់ ទៀតរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដរដ្ឋបាលនរគបាលសង្កាត់ កាកាបទី១។ចំណែកឯជនសង្ស័យរួមជាមួយនឹងវត្ថុតាងគឺអាវុធខ្លីមួយដើមនិងម៉ូតូមួយគ្រឿងត្រូវបានសម្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖សុខលី

Share.