បន្ទាប់​ពី​វិល​មក​បំរើ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ទស្សនា​​រឿង​ ​«អ្នក​ឈ្នះ​»​​ វគ្គ​ទីពីរ​កាល​ពី​យប់​មិញ​បាន​បញ្ចប់​ទៅ​ដោយ​បរិបូរណ៍​ហើយ​ ក្រោយ​ពី​រឿង​នេះ​បាន​បញ្ចប់​តួ​ឯក​ប្រុស​ លោក​ព្រីន ​បាន​ចេញ​មក​​ធ្វើការ​ Live ភ្លាមៗ​ ​ព្រោះ​អ្នក​ទស្សនា​រឿង​នេះ​មាន​ច្រើន​លើសលប់​ហួស​ពី​ការ​រំពឹង​ទុក​។​

តួ​ឯក​ប្រុសលោក Prince បាន​ចេញ​មក​ Live អរគុណ​ហ្វេន​ចំពោះ​ការ​ស្រលាញ់​និង​ចូលចិត្ត​រឿង​ដែលលោក​សម្ដែង​ នេះ​អាច​ចាត់​ទុក​ជា​កម្លាំង​ចិត្ត​មួយ​ដ៏​ធំ​សម្រាប់​តួ​សម្ដែង​ទាំង​អស់​។​ យ៉ាង​ណា​មិញ​​សាមី​​ខ្លួន​​បាន​ឆ្លើយ​ទៅ​កាន់​អ្នក​គាំទ្រ​ថា​ចំពោះ​លោក​ផ្ទាល់​ក៏​​មិន​​បាន​​ឱ្យ​ដឹង​ថា​លោក​មិន​ដឹង​ថា​នឹង​មាន​វគ្គ​ទីបី​​ទៀត​ឬ​អត់​នោះ​ទេ​ ទាល់​តែ​មើល​លើ​អ្នក​និពន្ធ​សិន​។​​

តាម​រយៈ​សំណេរ​របស់ Page អ្នក​គាំទ្រ Prince និង Rachana Ravady បាន​ដក​ស្រង់​អារម្មណ៍​តួ​អង្គ​ពី​ក្នុង​សាច់​រឿង​មក​បរិយាយ​រួច​ហើយ​ ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ហ្វេន​ដែល​បាន​គាំទ្រ​រឿង​របស់ ​​Idol​ ទ​ាំង​ពីរ​​យ​៉ាង​​ច្រើន​​មិន​​ថា​ជា​ YouTube និង ​Facebook ។​

សូមចុចត្រង់​នេះ៖ ៩ បទ​​ថេណា​ ​មួយ​ៗ​បទ​មាន​ ​Views​លើស​១០​លាន​ដង​លើ​ ​YouTube​!

«បើ​ឈ្នះ​ហើយ​ត្រូវ​បាត់បង់​កុំ​ចង់​ឈ្នះ​អី​​ ​បើ​ម្នាក់​ជា​ភ្លើង​​ហើយ​ម្នាក់​ទៀត​ត្រូវ​តែ​ជា​ទឹក​អ្នក​ឈ្នះ​វគ្គ​​ 2​ ​រក​អ្នក​ឈ្នះ​ឃើញ​ហើយ​ ​អញ្ចឹង​បញ្ចប់​សាច់​រឿង​ទាំង​មូល​ដោយ​ ​happy​ ​ending​ អញ្ចឹង​សប្តាហ៍​ក្រោយ​អត់​មាន​ពួកខ្ញុំ​ចាំ​កូរ​អ្នក​ទាំងអស់​គ្នា​ទៀត​ទេ​។​កុំ​នឹក​គេ​ណាស់​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​បាន​ទស្សនា​រឿង​អ្នក​ឈ្នះ​២​ភាគ​បញ្ចប់​បាន​យ៉ាង​ច្រើន​កុះករ​​លើស​ពី​អ្វី​ដែល​ពួកយើង​រំពឹង​ទុក​។​Facebook​ ​Live​ ​44.4K​ ​view​​ ​Youtube​ ​Live​ ​23K​ ​view​ Total​:​ ​67.4K​ ​view​​»​

នេះ​ចាត់​ទុក​បាន​ថា​ជា​មោទកភាព​មួយ​ទៀត​ដែល​ភាពយន្តភាគ​ខ្មែរ​ចាប់​ផ្ដើម​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ៗ​ឡើង​ ​ដែល​ជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​ភាពយន្ត​ទីផ្សារ​ភាគ​ខ្មែរ​នា​ពេល​​អនាគត​។

Share.