មនុស្ស​ជាង​២០​ម៉ឺន​នាក់​បាន​ចុះ​ហត្ថលេខា​លើ​បដ្ឋនាលិខិត​ (លិខិត​ស្នើសុំ​) ដើម្បី​សុំ​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​រឿង​ «Snowdrop» ដែល​សម្ដែង​ដោយ​តារា​សម្ដែង​ Jung Hae In និង​សមាជិក​ Blackpink កញ្ញា​ Jisoo ជា​តួឯក​ប្រុស​ស្រី​។

ភាពយន្ត​ភាគ​ថ្មី​​របស់​ទូរទស្សន៍​ JTBC រឿង​ «Snowdrop» កំពុង​តែ​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​អ្នក​ទស្សនា​ដោយ​សារ​តែ​​ការ​​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​​ក្នុង​រឿង​នេះ​។ មុន​នឹង​រឿង​នេះ​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ខ្សែភាពយន្ត​ភាគ​មួយ​នេះ​ធ្លាប់​ត្រូវ​​មហាជន​រិះគន់​ខ្លាំង​ៗ​ម្ដង​មក​ហើយ​ដោយ​ការ​បកស្រាយ​សាច់​រឿង​ខុស​ពី​ការ​ពិត​ក្នុង​​ប្រវត្តិសាស្ត្រ​។

ភាពយន្ត​ដែល​រៀបរាប់​ពីសាច់​រឿង​ស្ដី​ពី​តួឯក​ស្រី​ជួយ​ភ្នាក់​ងារ​សម្ងាត់​ម្នាក់​ដែល​ប្រឆាំង​នឹង​ក្រុម​សកម្ម​ជន​គាំទ្រ​​ប្រជាធិបតេយ្យ​ បាន​បញ្ចាំង​ភាគ​ទី​មួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ​ឆ្នាំ​២០២១។ ក្រោយ​ភាគ​ទីមួយ​ផ្សាយ​ចប់ នៅ​​លើ​បណ្ដាញ​សង្គម​អនឡាញ​ អ្នក​ទស្សនា​ជា​ច្រើន​នាក់​ដែល​បាន​ទស្សនា​រឿង​នេះ​រួច​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សាច់​រឿង​ក្នុង​ភាគ​​ទីមួយ​នេះ​។ អ្នក​ទស្សនា​បាន​លើក​ឡើង​ថា​ «​ការ​បរិយាយ​ក្នុង​សាច់​រឿង​នេះ​គឺ​បង្ក​ឱ្យ​មាន​ការ​ខូចខាត​​និង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​គាំទ្រ​ប្រជាធិតេយ្យ​»

នៅ​ក្នុង​បដ្ឋនាលិខិត​ដែល​មាន​មនុស្ស​ជាង​២សែន​នាក់​បាន​ចុះ​ហត្ថលេខាក្នុង​នោះ​ បាន​សរសេរៀប​ថា​ ភាព​ផ្អែមល្ហែម​និង​ការ​ឱ្យ​តួ​ឯកប្រុស​ជា​តួអង្គ​គិញសម្ងាត់​ តែ​បែរ​ជា​ត្រូវ​គេ​យល់​ច្រឡំ​ថា​ជា​អ្នក​គាំទ្រប្រជា​ធិបតេយ្យ​គឺជា​រឿង​មួយ​ដែល​ខុស​ពី​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រោះ​​នៅ​ក្នុង​ការ​ពិត​មាន​មនុស្ស​បរិសុទ្ធ​ជា​ច្រើន​នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ទុកបុកម្នេញ​និង​ធ្វើ​ទារុណកម្ម​ ព្រោះ​តែ​ស្មាន​ថា​អ្នក​ទាំង​អស់​នោះ​គឺជា​គិញ​សម្ងាត់​​។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ បដ្ឋនាលិខិត​ មាន​មនុស្ស​ចូលរួម​ចុះ​ហត្ថលេខា​ ស្នើ​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​រឿង​ «Snowdrop» ចំនួន​ជាង​២សែន​នាក់​ហើយ​៕

Telegram-Troryorng
Share.