តារាយូធូប Jake Paul  ត្រូវជាប្អូនបង្កើតរបស់ Logan Paul វ័យ២៤ឆ្នាំបានផ្តួលជើងខ្លាំងអតីតម្ចាស់ខ្សែក្រវាត់ UFC ទម្ងន់ស្រាល Tyron Woodley ដោយកណ្តាប់ដៃរបស់គេឲ្យសន្លប់ក្នុងទឹកទី៦ នារាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ឲ្យដឹងថា Jake Paul ធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៤លើករួចមកហើយក្នុងអាជីពប្រដាល់សកលនេះដោយរូបគេផ្ទាល់បានយកឈ្នះទាំង៤ ហើយមាន៣ប្រកួតបានផ្ទួលដៃគូឱ្យសន្លប់ ហើយលើកទី៥នេះ Jake នៅតែបន្តភាពខ្លាំងរបស់គេដដែល។

កន្លងមក Jake Paul ក៏ធ្លាប់ស្នើសុំវាយជាមួយអ្នក​ប្រដាល់ Manny Pacquiao ផងដែរប៉ុន្តែត្រូវបានបដិសេធទៅវិញ មូលហេតុដោយសារអ្នកប្រដាល់ហ្វីលីពីន រូបនេះ​​គ្មាន​ចំណាប់​អារម្មណ៍​ចង់​ប្រកួត​ជាមួយ Jake Paul ឡើយ តែ​ចង់សងសឹក​ជាមួយ Floyd Mayweather វិញ៕

វីដេអូ Jake Paul វាយ Tyron Woodley ឲ្យសន្លប់ក្នុងទឹកទី៦
Telegram-Troryorng
Share.