បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រកួត​ឆ្នាំ ២០២១​ ត្រូវ​បាន​បញ្ចប់​ ស្ថាប័ន​រៀប​ចំ​ការ​ប្រកួត​ក្បាច់​គុន​​លំដាប់​ពិភព​លោក​បាន​បង្ហាញ​​កម្មវិធី​ប្រកួត​ដំបូងនៅ​ឆ្នាំ ២០២២ ដែល​មាន​​​គូ​ដណ្ដើម​ខ្សែ​ក្រវាត់​ចំនួន​ពី​គូ។ ព្រឹត្តិការណ៍នោះ​ឈ្មោះ​ថា ONE: HEAVY HITTERS ​ដែល​​ត្រូវ​រៀបចំ​ឡើង​​នៅ​ថ្ងៃ​ទី ១៤ ខែ មករា ឆ្នាំ ២០២២ ​នៅ​កីឡដ្ឋាន Singapore Indoor Stadium និង​ជា​ការ​ប្រកួត ១២ គូ​លើក​ដំបូង​ក្រោយ​កូវីដ-១៩ ធូ​ស្រាល។   ​កីឡាការិនី​ចិន​ Xiong Jing Nan ​​ត្រូវ​​ឡើង​ការពារ​ខ្សែ​ក្រវាត់ ONE Women’s Strawweight World Title របស់​ខ្លួន​ទល់​នឹង​​​កីឡាការិនី​ជើង​ខ្លាំង​ជប៉ុន​ Ayaka Miura។ Xiong ឡើង​ការពារ​ខ្សែ​ក្រវាត់​​បាន​ជោគជ័យ ២ ដង​រួច​មក​ហើយ។ តើ​លើក​​នេះ​ទៅ​ជា​យ៉ាង​ណា?

​ចំណែក​កីឡាករ​ឃីកបុកសីង​​សញ្ជាតិ​អ៊ុយក្រែន Roman Kryklia ​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​មាស​ទម្ងន់​ធ្ងន់​ ONE Light Heavyweight Kickboxing World Title ​ទល់​នឹង​កីឡាករ​កូនកាត់​ហូឡង់-តួកគី។ ​នេះ​ជា​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​លើក​ទី​២​របស់ Kryklia បន្ទាប់​ពី​ការពារ​បាន​ជោគជ័យ​ទល់​នឹង​ ​ Andrei Stoica កាល​ខែ​ធ្នូ ឆ្នាំ ២០២០។

ក្នុង​កម្មវិធី​នេះ ក៏​មាន​វត្តមាន​កីឡាការិនី​​មួយ​ថៃ​វ័យ​ក្មេង​បំផុត​ប្រចាំ​សង្វៀន គឺ Supergirl ​ដែល​ត្រូវ​តតាំង​នឹង Ekaterina Vandaryeva។

គូប្រកួត​សំខាន់ ONE: HEAVY HITTERS
– (c) Xiong Jing Nan vs. Ayaka Miura (ដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Title)
– (c) Roman Kryklia vs. Murat Aygun (ដណ្ដើមខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Title)
– Saemapetch vs. Tawanchai (មួយ​ថៃ – ទម្ងន់ bantamweight)
– James Nakashima vs. Saygid Izagakhmaev (គុនចម្រុះ – ទម្ងន់ lightweight)
– Supergirl vs. Ekaterina Vandaryeva (​មួយ​ថៃ – ទម្ងន់ strawweight)
– Senzo Ikeda vs. Jeremy Miado (គុណចម្រុះ – ទម្ងន់ strawweight)

គូ​ប្រកួត​ដំបូង ONE: HEAVY HITTERS
1. Elias Mahmoudi vs. Walter Goncalves (មួយ​ថៃ– ទម្ងន់ flyweight)
2. Beybulat Isaev vs. Giannis Stoforidis (ឃីកបុកសីង – ទម្ងន់ light heavyweight)
3. Yushin Okami vs. Leandro Ataides (គុនចម្រុះ –ទម្ងន់ middleweight)
4. Shuya Kamikubo vs. Troy Worthen (គុនចម្រុះ – ទម្ងន់ bantamweight)
5. Tiffany Teo vs. Meng Bo (គុនចម្រុះ – ទម្ងន់ strawweight)
6. Robin Catalan vs. Elipitua Siregar (គុនចម្រុះ – ទម្ងន់ strawweight)៕

Telegram-Troryorng
Share.