យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​ KpopstarZ បាន​ចុះ​ផ្សាយ​ថា​ Yuri សមាជិក​ SNSD ដែល​ដើរ​តួ​នាទី​កាត់​​​ក្ដី​ក្នុង​កម្មវិធី​ប្រកួត​របស់​ទូរទស្សន៍ MBC «My Teenager Girl» រង​នូវ​ការ​វាយ​ប្រហារ​ផង​ ថ្កោល​ទោសផង និង​រិះគន់​ផង​ ដោយ​សារ​តែ​កញ្ញា​សម្រេច​ចិត្ត​ទម្លាក់​បេក្ខនារី​មួយ​រូប​ក្រោម​ហេតុផលថា​មុខមាត់​មិន​ទាក់ទាញ​ ប៉ុន្តែ​មិន​គិត​ដល់​សមត្ថភាព​និង​ជំនាញរបស់​បេក្ខជន​។ យ៉ាង​ណា​មិញ​នៅ​ពេល​ដែល​ស្ថានីយ​ទូរទស្សន៍​ខាង​លើ​បាន​បញ្ចេញ​វីដេអូឆៅ​​ Behind the Scene គ្រប់​យ៉ាង​ដែល​បង្ហាញ​មក​នោះ​ គឺ​ផ្ទុយ​គ្នា​ស្រឡះ​ ចំណែក​មហាជន​បែរ​ជា​ប្ដូរ​ពី​ការ​ខឹង​និង​រិះគន់​មក​ជា​អាណិត​ Yuri ដែល​ត្រូវ​រង​គ្រោះ​ដោយ​សារ​តែ​កំហុស​របស់​អ្នក​បច្ចេក​ទេស​កាត់ត​។

នៅ​ក្នុង​កម្មវិធី​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​បង្ហាញ​ថា​ Yuri បាន​ទម្លាក់​បេក្ខនារី​ម្នាក់​ឈ្មោះ​ Lee Seung Eun ​ព្រោះ​​តែ​ហេតុផល​មិន​សមស្រប​មួយ​នោះ​គឺ​ដោយ​សារតែ​ក្មេង​ស្រី​រូប​នេះ​ពេល​ឈរ​ក្នុង​ចំណោម​បេក្ខជន​ជា​មិត្ត​រួម​ក្រុម​មិន​មាន​ភាព​លេច​ធ្លោរ​និង​ទាក់ទាញ​។ ប៉ុន្តែ​ការ​ពិត​វិញ​នោះ​ Yuri នៅ​ក្នុង​វីដេអូ​ Behind the Scene កញ្ញា​ Yuri ម្ចាស់​រហស្សនាម​ «គ្រាប់​គុជពណ៌ខ្មៅ​​នៃ​ជាតិ​» បាន​ពោល​សរសើរ​បេក្ខនារី​ Lee Seung Eun ថា​ជាមនុស្ស​មាន​ភាព​ក្លាហាន រូប​សម្បត្តិ​ស្អាត គួរ​ឱ្យ​ស្រលាញ់ ប៉ុន្តែ​ជំនាញ​របស់​នាង​វិញ​មើល​ទៅ​គួរ​ឱ្យ​ចូលចិត្ត​ និង​ពិបាក​ស្មាន។ ខ្ញុំ​គិតថា​នាង​ប្រាកដ​ជា​អាច​​បន្ត​ទៅ​មុខ​ទៀត​។

នៅ​ក្នុង​នោះ​ដែរ​ Yuri មិន​បាន​ទម្លាក់​បេក្ខនារី Seung Eun ដោយ​សារ​តែ​ពេញ​ចិត្ត​បេក្ខភាព​ផ្សេង​ជាង​នោះ​ទេ​ ប៉ុន្តែ​គឺ​មាន​ការ​ពិភាក្សា​គ្នា​ច្បាស់​លាស់​ជា​មួយគណៈកម្មការ​ផ្សេងទៀត​។

ក្រោយ​ពី​វីដេអូ​ឆៅ​ត្រូវ​បាន​ទម្លាយ​ចេញ​មក​ខាងក្រៅ​សាធារណជន​មាន​ការ​ភ្ញាក់ផ្អើល​ ហើយ​បាត់​បង់​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​មួយ​នេះ​ ព្រោះ​តែ​កម្មវិធី​មិន​បាន​ធ្វើ​កា​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ម៉ត់ចត់ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ Yuri ជា​ខ្លាំង​៕

Telegram-Troryorng
Share.