Tuesday, November 29 Login

ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបន្តផ្អាកជា បណ្តោះអាសន្ននូវសកម្មភាពអាជីវកម្ម តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនចូលមកទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺជាកំហិត។ ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប វិធានការនេះ ក៏បានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទាន គ្រឿងស្រវឹង នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ លើកលែងតែចំពោះករណីចាំបាច់មួយចំនួន ប៉ុណ្ណោះ។

រដ្ឋបាលខេត្តបានព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះ បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ ផងដែរ៕

Share.

Leave A Reply