នៅសល់ត្រឹមមួយថ្ងៃចូលរោងការ លោក នៅ ស៊ីនឿន ដឹកដៃកូនក្រមុំអណិកជន ដូមីនិក ចូលរោងការហើយ បន្ទាប់ពីលោកបានភ្ជាប់ពាក្យជាមួយគ្នាកាលពីចុងឆ្នាំ២០១៨។ តារាចម្រៀងប្រុសរបស់ហង្សមាសរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹកជាមួយកំលោះក្រមុំ ថែមទាំងបានបញ្ជាក់ថា មង្គលការរបស់លោកនឹងធ្វើនៅសណ្ឋាគារ សូហ្វីតែល នាថ្ងៃស្អែកទី ២២ ខែធ្នូនេះ ដែលមានតារាសិល្បៈ និងអ្នកមុខអ្នកការចូលរួមជាភ្ញៀវកត្តិយស ។

លោក នៅ ស៊ីនឿន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា ៖ «យើងខ្ញុំទាំពីរនាក់ សូមគោរពអញ្ញើញ សម្ដេច ឯកឧត្តម ឧកញ្ញ៉ា អ្នកឧកញ្ញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដោយក្ដីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់នឹងជ្រាលជ្រៅបំផុត។ ថ្ងៃស្អែកត្រូវនឹងថ្ងៃទី 22/12/21 ជាថ្ងៃ សិរីមង្គល អាពាហ៍ពិពាហ៍ របស់យើងខ្ញុំទាំងពីរនាក់ ដែលនឹងប្រារព្ធពិធីនៅ សណ្ធាគារ សូហ្វីតែល ចាប់ពីម៉ោង 6:00 ព្រឹកតទៅ»។

អ្នកគាំទ្រនៅមិនទាន់ច្បាស់ចិត្តនៅលើឡើយទេថា បន្ទាប់ពីរៀបការហើយ តារាចម្រៀងប្រុសរូបនេះបន្ដអាជីពសិល្បៈបន្ដទៀត ឬត្រូវប្រើជីវិតរស់នៅលើទឹកដីសហរដ្ឋអាមេរិកជាមួយភរិយា។ ទោះជាយ៉ាងណា ហ្វេនអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើននាក់ បានចូលរួមសម្ដែងក្ដីត្រេកអរដល់លោក នៅ ស៊ីនឿន និងកូនក្រមុំ ហើយជូនពរឱ្យចាប់ដៃគ្នាដល់ចាស់កោងខ្នងទៀតផង។

Telegram-Troryorng
Share.