សហព័ន្ធ​កីឡា​បាល់ទាត់​​របស់​ថៃ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៨ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា​ក្រុម​មាន​​សមាជិក​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ខ្លួន​ចំនួន​៦នាក់​ បាន​រក​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩ អំឡុង​ពេល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ។

​ក្រោយ​ធ្វើតេស្ត​វគ្គ​ទី១ ក្នុង​រយៈពេល​៧ថ្ងៃ មក​នេះ​រក​ឃើញ​ថា​មាន​​កីឡាករចំនួន​២រូប និង​ក្រុម​ការងារ​គ្រូ​បង្វឹក​៤រូប បាន​ឆ្លង​កូវីដ-១៩។ យ៉ាងណាក្តីប្រភពមិនបាន​បញ្ជាក់​ពី​ឈ្មោះ​របស់​អ្នកជំងឺ​នោះទេ។ ពេល​នេះ​ការ​ហ្វឹកហាត់​ត្រូវ​ផ្អាក ហើយ​សមាជិក​ទាំង​អស់​ធ្វើ​ចត្តាឡីស័ក​ទាំង​អស់​គ្នា៕

Share.