បន្ទាប់ពីបានរួមចំណែកជួយក្រុមឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២១រួចមក កីឡាករ Yudai Ogawa ត្រូវបានថ្នាក់ដឹកនាំទីក្រុង Tsuru នៃខេត្ត​ Yamanashi ប្រទេសជប៉ុន អនុញាតឱ្យចូលជួបសម្តែងការគួរសមក៏ដូចជាសំណេះសំណាលអំពីបទពិសោធន៍នានាក្នុងគោលបំណងដើម្បីចែករំលែកជ័យជម្នះទៅកាន់ទីក្រុងដែលរូបគេរស់នៅ។

ព្រមទាំងដើម្បីលើកស្ទួយវិស័យបាល់ទាត់ទៅកាន់កុមារតូចៗដែលរស់នៅក្នុងតំបន់នោះថែមទៀតផង។ នេះក៏ជាឱកាសដ៏ពិសេសមួយសម្រាប់រូបគេក្នុងការបង្ហាញនូវសមានចិត្តក៏ដូចជាការផ្សព្វផ្សាយពីវប្បធម៌​ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទៅកាន់មាតុភូមិជប៉ុនតាមរយៈការផ្សារភ្ជាប់រវាងវិស័យកីឡាបាល់ទាត់និងសង្គមជាតិស្របទៅតាមស្មារតីសហការនៃចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។

ថ្មីៗនេះក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏ទើបតែបន្តកិច្ចសន្យាជូនកីឡាករ២រូបគឺ Yudai Ogawa និង Andres Nieto ចំនួន១ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ចប់រដូវកាល២០២២៕

Telegram-Troryorng
Share.