អង្គសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។

នៅព្រឹកថ្ងៃនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងមានតំណែងជាឧបនាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

ប្រភព៖ផេកទូរទស្សន៍ជាតិកម្ពុជា

Share.