បន្ទាប់​ពី​មានជម្លោះ​​ផ្ទុះ​កក្រើក​ដោយ​សារ​តែ​ភាគី​ទាំង​លោក​ ដួង ឆាយ និង​ អ្នក​នាង​ ដេត ម៉ាលីណា ​បាន​ចេញ​មកហែក​កេរ្តិ៍​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ថ្មីៗ​នេះ​ រឿង​រ៉ាវ​របស់​អ្នក​ទាំង​ពីរ​ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​បន្តិច ព្រោះ​ភាគី​ទាំង​សងខាង​មិន​បាន​ចេញ​មក​ឆ្លើយឆ្លង​គ្នា​ដូច​អាយ៉ៃ​ជា​បន្ត​ទៀត​នោះ​ទេ ដោយ​ម្នាក់ៗ​សម្ងំ​​ធ្វើ​ការ​ងារ​រៀង​ៗ​ខ្លួន។ យ៉ាង​ណាមិញ​​ភាគី​ខាង​​អ្នក​នាង​ ដេត ម៉ាលីណា បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​សារ​ជា​ថ្មី​ទៀត​ ដោយ​សារ​តែ​អ្នក​នាង​បាន​ចេញ​មក​បង្ហោះ​សំបុត្រ​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​លើ​បណ្ដាញ​សង្គម​ ក្រោយ​អ្នក​នាង​​គ្រង​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​រយៈ​ពេល​​មួយ​​ឆ្នាំ​កន្លង​មក​នេះ​។

អ្នក​នាង​បានបង្ហោះ​សំណេរ​រៀបរាប់​ថា​ «​នេះ​គឺជា​សំបុត្រ​ស្នេហា ​ដែល​ខ្ញុំ​ទទួលបាន​​លើក​ទីមួយ​នៅ​ពេល​ខ្ញុំ​ស៊ីង​ហ្គ​ល​មួយឆ្នាំ​នេះ ឃើញហើយ​ក៏​រំ​ភើប​ចិត្ត​ ប៉ុន្តែ​មាន​អារម្មណ៍​ចង់សើចៗ​តិចៗ សម័យ​នេះ ហើយ​នៅមាន​សំបុត្រ​ស្នេហា​ទៀត​ដឹង​គេ​អៀន​អត់​ពូ​ឈប់​ធ្វើ​ចឹ​ង​ទៀត​លឺ​នៅ ប៉ុន្តែ​ក៏​អរគុណ​សម្រាប់​ទឹកចិត្ត​បងប្រុស​ ដែល​ស្រ លា ញ់​ប្អូនស្រី​ម្នាក់​នេះ 21.12.2021»​។

ងាក​មក​ខ្លឹម​សា​រ​ក្នុង​សំបុត្រ​នោះ​វិញ​មាន​សេចក្ដី​យ៉ាង​ដូច្នេះ​ថា​៖ «សូមជូនពរថ្ងៃខួបកំណើតអូនគំរប់ ៣១ ចូល ៣២ ឆ្នាំ អោយមានសេចក្តីសប្បាយ សិរីសួស្តី អាយុយុឺនយូរ សម្រស់កាន់តែស្រស់ស្អាតជានិច្ច ហើយប្រាថ្នាអ្វីៗ សូមអោយបានសម្រេចដូចក្តីបំណង។ បងជូនកាដូទុកសម្រាប់អនុស្សាវរីយ៍ ដើម្បីជាសក្ខីភាពនៃសេចក្តីរបស់បងមានចំពោះអូន វាតិចសម្រាប់អូន តែវាច្រើនសម្រាប់បង ​នោះដោយសារភាពស្មោះត្រង់ចេញពីបេះដូងពិតៗរបស់បង ដែលមានចំពោះអូន»៕

Telegram-Troryorng
Share.