កាលពី​ដើមខែ វិច្ឆិកា គេ​ចាំបាន​ថា តារាចម្រៀង​ត្រូវចិត្ត​យុវវ័យ លោក ម៉ុង ម៉ានិត បាន​បញ្ចេញស្នាដៃ​ប្រលោមលោក​បែប​អក្ស​សិល្ប៍​បុរាណ ដែល​ឱ្យ​ចំណងជើង​ថា «ព្រះ​នាង​មុខ​មួយ​ពាន់ និង​គ្រោះ​ទាំង៧» ជាការ​លើកស្ទួយ​ដល់​អក្សរសិល្ប៍ និង​វិ​ឌ្ឍ​នភា​ព​ប្រលោមលោក​បុរាណ​ខ្មែរ។ ទន្ទឹមនឹងនោះ លោក​ក៏បាន​បញ្ចេញ​ជា Trailer Book ដែលជា​ប្រភេទ​គំនូរជីវចល​ផងដែរ។

យ៉ាងណាមិញ អ្នកនិពន្ធ​វ័យក្មេង​រូបនេះ ក៏បាន​បញ្ចេញស្នាដៃ Original Song មាន​ភាព​ច្នៃប្រឌិត​ខុង​ប្លែក​ពីមុន​ដាច់​ស្រ​លោះ​តែម្ដង។ ដោយ​លើក​នេះ​លោក ម៉ា​និ​ច មិនបាន​ទាញ​ចំណាប់អារម្មណ៍​ហ្វេ​ន​តាមរយៈ​បទ​R&Bទៀត​ទេ គឺ​លោក​ប្រើ​គំនិត​និពន្ធ​បទ​ថ្មី​ជា​ប្រភេទ​បទ​មនោសញ្ចេតនា​បែប​បុរាណ​វិញ​ម្ដង ដោយ​លយ​បញ្ចូល​ឧបករណ៍​តន្ត្រី​ភ្លេងបុរាណ​ខ្មែរ។ បទ​នោះ​មាន​ចំណងជើង​ថា «បង​លាម​រណា» ជា​បទ​ចម្រៀង​ប្រកប​ប្រលោម (OST) ក្នុង​រឿង «ព្រះ​នាង​មុខ​មួយ​ពាន់ និង​គ្រោះ​ទាំង៧»។

បើតាម​ការរៀបរាប់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់លោក ម៉ានិត មានឈ្មោះ​ជា​ភាសា​អង់គ្លេស Manith Jupiter ថា៖ «លើកទីមួយ​ចេញ​ចម្រៀង​បែប​បុរាណ ពិតជា​មានន័យ​សម្រាប់​ជីវិត​ខ្ញុំ​ណាស់»។ លោក​ក៏បាន​ប្រាប់​ទៅកាន់​ហ្វេនៗទៀតថា កុំ​ភ្លេច​ចូល​ស្តាប់​បទ​នេះ ក្នុង Channel YouTube  ទាំងអស់គ្នា។

បើតាម​ការរៀបរាប់​អារម្មណ៍​ពិត​របស់​ហ្វេ​ន​បានឱ្យដឹងថា ក្រោយពេល​បាន​អាន​ប្រលោមលោក«ព្រះ​នាង​មុខ​មួយ​ពាន់ និង​គ្រោះ​ទាំង៧»  ហើយ​ងាក​មក​ស្ដាប់​បទ​ចម្រៀង«បង​លាម​រណា» ភាគច្រើន​គឺ​និយាយដូចៗគ្នា​ថា ពិតជា​ពីរោះ​ប្លែក​អារម្មណ៍ និង​ពេល​ស្តាប់​ហើយ​ចេះតែ​ស្រមៃ​ឃើញ​សាច់រឿង​ហើយចង់​យំនៅពេលឮសំឡេងខ្លុយក្នុងបទចម្រៀង៕

ទស្សនាវីដេអូចម្រៀង បង​លាម​រណា ខាងក្រោមនេះ៖

 

 

Share.