«ជួបគ្នាឆាប់ៗ Metfone Cambodian League ! ពួកយើងបានត្រឡប់ចូលជុំរុំហ្វឹកហាត់វិញហើយ ដើម្បីត្រៀមបន្ដការប្រកួតនាពេលឆាប់ៗខាងមុខ ជាមួយការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយគោរពតាមវិធានការសុខាភិបាល ពិសេសវិធានការ 3️⃣ការពារ 3️⃣កុំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩»។ នេះជាសាររបស់ក្លិបម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ដើម្បីប្រាប់អ្នកគាំទ្រថាក្រុមខ្លួនចាប់ផ្ដើមប្រមូលផ្ដុំវិញហើយ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែឧសភា ឆ្នាំ២០២១ នេះ។
ក្រុមបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Colum Curtisមានអម្រែក៣នៅរដូវកាលនេះ ដោយត្រូវប្រកួតក្នុងពានរង្វាន់ Metfone Cambodian League ផង ប្រកួតការពារតំណែងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផង និងចេញតំណាងឱ្យកម្ពុជា ទៅប្រកួតក្នុងពានរង្វាន់ AFC Cup 2021 ប្រចាំទ្វីបអាស៊ី ផងផងដែរ។
ខាងក្រោមជាសកម្មភាពហ្វឹកហាត់ខ្លះៗរបស់ក្រុមវិសាខា ដែលចាប់ផ្ដើមប្រមូលផ្ដុំឡើងវិញ៖



































