បន្ទាប់ពីទទួលបានលទ្ធផលពីក្រសួងសុខាភិបាលរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែឧសភា នេះ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន១១នាក់បន្ថែមទៀតដែលឆ្លងជំងឺកូវីដ១៩ នៅតាមបណ្តាស្រុកចំនួន០៣របស់ខេត្តនេះ។

ប្រជាពលរដ្ឋដែលបានឆ្លងូវីដ១៩ទាំង១១នាក់នោះរួមមាននៅស្រុកឧដុង្គ៧នាក់ , ស្រុកសំរោងទង ០៣នាក់និងស្រុកភ្នំស្រួចម្នាក់។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ ត្រូវរួសរាន់់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ៕

Share.