រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្នុងទីតាំងភូមិកោងកាងទី១ ភូមិកោងកាងទី២ និងភូមិកោងកាងទី៣ ឃុំកោងកាង ស្រុកពញាក្រែក ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

ក្នុងនោះរដ្ឋបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យអនុវត្តឲ្យបានហ្មត់ចង់តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ «៣ការពារ និង៣កុំ» និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

Share.