រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤៤៥ នាក់ដែលទើបរកឃើញកើតជំងឺកូវីដ១៩នៅថ្ងៃទី៧ខែឧសភា ឆ្នាំ២០២១។

នៅក្នុងចំណោមអ្នកឆ្លងសរុបមានមន្ត្រីនគរបាល០៦នាក់ផងដែរ។ក្នុងនោះរួមមាននៅ សង្កាត់ ព្រៃវែង ខណ្ឌដង្កោម្នាក់ នៅភូមិស្ពានខ្ពស់ ខណ្ឌឫស្សីកែវម្នាក់ ខណ្ឌ ពោធិ៍សែនជ័យ០៣នាក់ និងនៅកំបូលមានម្នាក់។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។

Share.