អ្នកជាប់ពន្ធនាគារ នៅតាមមណ្ឌលអប់រំកែប្រែក្នុងរាជធានីភ្នំពេញប្រមាណជាង១ម៉ឺននាក់បាននិងកំពុងទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩។ នេះបើតាមលោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។ 

លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ

ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដល់អ្នកជាប់ពន្ធនាគារ បានចាប់ផ្ដើមពីថ្ងៃសៅរិ៍នេះ បន្ទាប់ពីមានការឯកភាពពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកជាប់ឃុំឃាំង ដែលត្រូវនឹងទទួលបានការចាក់វ៉ាក់សាំង រួមមាន នៅមណ្ឌលកែប្រែ១ មណ្ឌលកែប្រែ២ និងពន្ធនាគារនៅភ្នំពេញPJ ដែលស្ថិតក្នុងតំបន់ប្រឈមហើយជំហានបន្ទាប់ក្រុមការនឹងបន្តចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំតាមបណ្ដាខេត្តទៀត។ 

បច្ចុប្បន្នមានអ្នកកំពុងជាប់ឃុំនៅទូទាំងប្រទេសជាង៤ម៉ឺននាក់។ កាលពីសប្ដាហ៍មុន អគ្គនាយកដ្ឋានពន្ធនាគារបានដាក់ចេញវិធានការរឹតត្បិតការដើរហើររបស់មន្ត្រី បន្ថែមលើការផ្អាកសួរសុខទុក្ខ និងស្នើសុំឧបករណ៍តេសរហ័សដើម្បីត្រៀមបង្ការទប់ស្កាត់ជំងឺកូវីដ១៩៕

អត្ថបទ៖ មុនី វិបុលសុខ 
កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Share.